Los Angeles 2028 អ្នករៀបសម្រេចដាក់កីឡារត់ចម្ងាយ ១០០ម៉ែត្រផ្នែកនារី ចំថ្ងៃសម្ភោធ

13-11-2025 09:48

(អាមេរិក)៖ អ្នករៀបចំកម្មវិធី បានឱ្យដឹងកាលពីថ្ងៃពុធថា ប្រភេទកីឡារត់ចម្ងាយ ១០០ម៉ែត្រផ្នែកនារី នឹងជាក្លាយវិញ្ញាសាមួយដ៏សំខាន់នៅថ្ងៃបើកសម្ភោធនៃការប្រកួតកីឡាអូឡាំពិក Los Angeles 2028 ដែលជាផ្នែកមួយនៃកាលវិភាគប្រកួតដោយបានផ្លាស់ប្តូរ ផ្តល់ឱ្យអត្តពលិកហែលទឹកមានឱកាសដ៏កម្រមួយ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ ។

មន្ត្រីរៀបចំព្រឹត្តិការណ៍ LA28 បាននិយាយថា ការផ្លាស់ប្តូរនេះ គឺកើតចេញពីលក្ខខណ្ឌទីកន្លែងនៅ SoFi Stadium ដែលនឹងធ្វើជាម្ចាស់ផ្ទះផ្នែកខ្លះនៃពិធីបើក និងកីឡាហែលទឹក ហើយប្រភេទកីឡាអត្តពលកម្មនឹងត្រូវធ្វើឡើងនៅ LA Memorial Coliseum ដែលជាប្រភេទកីឡានឹងដំណើរការមុនគេ ដើម្បីផ្តល់ពេលវេលាសម្រាប់កីឡាអត្តពលកម្មក្នុងទឹកនៅសប្តាហ៍ទីពីរ។

ជាមួយគ្នានេះ ប្រធានផ្នែកកីឡា នឹងការប្រកួត LA28 បានបញ្ជាក់ថា «វិញ្ញាសារត់ប្រណាំងចម្ងាយ ១០០ម៉ែត្រផ្នែកនារី គឺជាប្រភេទកីឡារត់ប្រណាំងមួយ មានអ្នកទស្សនាច្រើនមួយនៃការប្រកួត» ខណៈ Janet Evans ដែលជាជើងឯកអូឡាំពិក ៤សម័យកាលផ្នែកហែលទឹក បានបន្ថែមថា ការដាក់ប្រភេទកីឡាហែលទឹកទៅសប្តាហ៍ទី២ នឹងអាចអនុញ្ញាតឱ្យអ្នកហែលទឹកកាន់តែច្រើនចូលរួមក្នុងពិធីបើក ដែលជាធម្មតាកន្លងមកបានរំលងការប្រកួតងហែល ព្រោះបានចាប់ផ្តើមនៅព្រឹកបន្ទាប់។

លោក Sebastian Coe ប្រធានអត្តពលកម្មពិភពលោក ក៏បានឱ្យដឹងថា ផែនការនេះ នឹងអាចឃើញស្ត្រីបង្ហាញការរត់គ្រប់ជុំនៃការប្រណាំងចម្ងាយ ១០០ម៉ែត្រនៅថ្ងៃដដែលនោះ ហើយទៅតាមគោលការណ៍នេះ គឺមានការគាំទ្រខ្លាំងពីអត្តពលិក និងគ្រូបង្វឹកផងដែរ ។

សូមជម្រាបផងថា ព្រឹត្តិការណ៍រដូវក្តៅ LA28 មានគម្រោងលក់សំបុត្រប្រហែល ១៤លានសន្លឹក ហើយការលក់ជាសាធារណៈនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៦ ចំពោះពេលវេលា Summer Olympics 2028 នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៤ ខែកក្កដា រហូតដល់ថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៨ ៕