ចិន បង្កើតអាវការពារគ្រាប់កាំភ្លើង មានភាពរឹងមាំជាងអាវការពារគ្រាប់ធម្មតា ៣ដង

13-11-2025 11:21

(បរទេស)៖ អ្នកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យប៉េកាំង ដែលដឹកនាំដោយលោក Jin Zhang បានបង្កើតសរសៃកាបូនណាណូទ្យូប (carbon nanotube composite fiber) ប្រភេទថ្មី ដែលមានភាពរឹងមាំខ្លាំងជាង Kevlar បីដង ហើយមានកម្រាស់ប្រហែល ១.៨ មម ប៉ុណ្ណោះ។

ពួកគេប្រើសារធាតុ polymer ប្រភេទ aramid (ដូចជាគេប្រើក្នុង Kevlar) បន្ថែមជាមួយនឹង carbon nanotubes ដែលត្រូវបានរៀបជាបន្ទាត់ត្រង់ និងផ្គុំជាស្រទាប់ស្មើៗគ្នា ដែលធ្វើឲ្យសរសៃមានសមត្ថភាពទប់ទល់នឹងការប៉ះទង្គិច និងមិនបាក់បែក ឬរអិលដូច Kevlar ទេ។ ការចេញផ្សាយមួយចំនួនបាននិយាយថា វារឹងជាង Kevlar បីដង និងអាចធ្វើជាវត្ថុសំយោគសម្រាប់អាវការពារគ្រាប់កាំភ្លើងដែលមានកម្រាស់ត្រឹម ១.៨ មម ប៉ុណ្ណោះ។

ទោះបីជាសារព័ត៌មាននិយាយថា «រឹងជាង Kevlar បីដង» ក៏ដោយ តែតាមអត្ថបទវិទ្យាសាស្ត្រពិតៗ វាមានន័យថា វាមានភាពរឹង និងភាពអាចទប់ទល់នឹងប៉ះទង្គិច (toughness) ខ្ពស់ជាង Kevlar នៅក្នុងស្ថានភាពខ្លះៗ មិនមែនទាំងអស់ទេ។ សម្រាប់ការប្រើប្រាស់ជាការការពារផ្ទាល់ខ្លួន (body armor) នៅលើទីផ្សារពិតៗ គឺមិនទាន់មាននៅឡើយទេ និងរូវការការសាកល្បងបន្ថែម ដូចជា៖ តម្លៃផលិត ចំណាយ ពេលប្រើប្រាស់រយៈពេលវែង ការរឹងទ្រាំនឹងអាកាសធាតុ និងសុវត្ថិភាពក្នុងការបាញ់ច្រើនដង។

គួរជម្រាបថា យោងតាមវិទ្យាស្ថានយុត្តិធម៌ជាតិអាវប្រភេទ Kevlar បានជួយសង្គ្រោះមន្ត្រីប៉ូលីសយ៉ាងហោចណាស់ ៣,000 នាក់ ចាប់តាំងពីការបង្កើតរបស់ខ្លួននៅទសវត្សរ៍ឆ្នាំ១៩៦០៕