* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

«ខ្មែរ ប៊ែវើរីជីស» និងផលិតកម្ម «Galaxy» សហការគ្នានាំយកទស្សនីយភាពទៅកាន់ ៣៨ទីតាំង គ្រប់ខេត្ត-ក្រុង តាមរយៈព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស

13-11-2025 13:53

(ភ្នំពេញ)៖ ក្នុងបេសកកម្មលើកស្ទួយ វប្បធម៌ សិល្បៈ តន្រ្តីខ្មែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសហការជាមួយ ផលិតកម្ម ហ្គាឡាក់ស៊ី ក្នុងការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីខ្នាតយក្ស «EXPREZ TOUR CONCERT» និង «DAZZ TOUR CONCERT» ដែលនឹងធ្វើឡើងចំនួន ៣៨ ទីតាំង នាំយកភាពសប្បាយរីករាយដល់បណ្តាអ្នកគាំទ្រ គ្រប់តំបន់ទូទាំងប្រទេស។

កម្មវិធីនេះធ្វើនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមរបស់លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប, ស្ថានីយទូរទស្សន៍ BAYON, MYTV និងសិល្បករ-សិល្បការិនីជួរមុខល្បីៗជាច្រើនទៀត។

ការរួមសហការគ្នានេះ ជាចក្ខុវិស័យវែងឆ្ងាយរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងការចូលរួមអភិវឌ្ឍវិស័យសិល្បៈ តន្រ្តី និងបង្កើតឱកាសដល់សិល្បករ-សិល្បការិនីជំនាន់ថ្មីឱ្យបានបង្ហាញសមត្ថភាព ទេពកោសល្យ និងការច្នៃប្រឌិតរបស់ខ្លួន។ ពិសេសជាងនេះទៅទៀតតាមរយ:សុន្ទរកថា របស់លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែងថា តន្ត្រីមិនត្រឹមជាការកម្សាន្តទេ ប៉ុន្តែជាភាសាសកលដែលអាចបង្ហាញអត្តសញ្ញាណជាតិខ្មែរ និងជួយលើកកម្ពស់វប្បធម៌របស់យើងឲ្យឈានដល់ឆាកអន្តរជាតិ។

លើសពីការប្រកាសជាផ្លូវការនេះ ខ្មែរ ប៊ែវើរីជីស និងដៃគូសហការ បានបង្ហាញពីភាពស្និទ្ធស្នាល និងគោលដៅរួមគ្នា ព្រមទាំងធ្វើដំណើរទស្សនកិច្ចនៅតាមផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដើម្បីទស្សនាស្នាដៃកូនខ្មែរ ជួបសំណេះសំណាលជាមួយអាជីវករ ទទួលទានអាហារខ្មែរ និងសកម្មភាពផ្សេងៗទៀតផង។ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញានៅតែបន្តជំរុញការអភិវឌ្ឍសិល្បៈខ្មែរគ្រប់ទម្រង់ តាមរយៈការនាំយកតន្រ្តីគ្រប់រសជាតិ ដល់ប្រជាជនខ្មែរទូទាំងប្រទេស និងបង្កើតឱកាសសម្រាប់សិល្បករ-សិល្បការិនី ដើម្បីបានបញ្ចេញ សមត្ថភាព គំនិតច្នៃប្រឌិត តាមរយៈបទចម្រៀង ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស EXPREZ TOUR CONCERT និង DAZZ TOUR CONCERT ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!។
EXPREZ ជំរុញភាពច្នៃប្រឌិត លើកស្ទួយសិល្បៈតន្ត្រីខ្មែរឱ្យរស់រវើកគ្រប់ជំនាន់!។
ដាហ្ស បង្កើនថាមពលដល់សិល្បៈ តន្រ្តីខ្មែរ ឱ្យកាន់តែល្បីរន្ទឺដល់ឆាកអន្តរជាតិ!៕