ធនាគារ ជីប ម៉ុង ផ្ដល់នូវការបង់កម្ចីដោយចំណេញការប្រាក់ និងកម្ចីទុនបង្វិលអាចឱ្យអតិថិជនសងតាមរដូវកាល សម្រាប់វិស័យកសិកម្ម

13-11-2025 14:02

(ភ្នំពេញ)៖ ដើម្បីគាំទ្រការអភិវឌ្ឍន៍អាជីវកម្មកសិកម្ម និងជួយអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា អាចពង្រីកសកម្មភាពផលិតក្នុងស្រុក ធនាគារ ជីប ម៉ុង បានចេញនូវវីដេអូថ្មីផ្តោតលើសេវា «កម្ចីទុនបង្វិល» សម្រាប់ពង្រីកមុខរបរកសិកម្មដែលបង្ហាញពីអត្ថប្រយោជន៍ នៃការជ្រើសរើសដៃគូហិរញ្ញវត្ថុដែលអាចឆ្លើយតបទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាជនកម្ពុជា នៅក្នុងវិស័យកសិកម្ម។

អត្ថប្រយោជន៍សំខាន់ៗនៃកម្ចីទុនបង្វិលសម្រាប់វិស័យកសិកម្ម របស់ធនាគារ ជីប ម៉ុង៖

- កម្ចីសងតាមរដូវកាល
- ចំណេញការប្រាក់សងកម្ចី
- អត្រាការប្រាក់សមរម្យ
- ជួយរៀបចំផែនការកម្ចីអាជីវកម្ម
- វិធីសងត្រឡប់ច្រើនជម្រើស។

ដោយមានលក្ខខណ្ឌបត់បែន និងសេវាកម្មដែលផ្តោតលើអតិថិជន វីដេអូនេះ គឺជាការអញ្ជើញឱ្យម្ចាស់កសិដ្ឋានដាំដុះ ផ្គត់ផ្គង់ និងម្ចាស់អាជីវកម្មទាំងអស់ អាចមកស្វែងយល់បន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុពីធនាគារ ជីប ម៉ុង ដែលអាចជួយលោកអ្នកបង្កើនសក្តានុពលអាជីវកម្ម និងអភិវឌ្ឍជីវភាពបានកាន់តែល្អ។

សូមចុចទស្សនាវីដេអូស្ព៉តពាណិជ្ជកម្មនៅទីនេះ៖ (https://www.facebook.com/reel/864408859432926)។

ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រភពច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន២៤ម៉ោង៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១៕