រំជួលចិត្តពេក! ប៊ូសស្រ្តងឧបត្ថម្ភដល់គ្រួសារអ្នកភូមិស្លាប់ម្នាក់ ៥លានរៀល និងអ្នករបួសម្នាក់ ១លានរៀល

13-11-2025 15:49

(ភ្នំពេញ)៖ សូមបងប្អូនជួយស៊ែឱ្យគ្រួសារជនរងគ្រោះ នៅភូមិព្រៃចាន់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ មិនទុកបងប្អូនចោលទេ ជួយឧបត្ថម្ភបន្ទាន់ដល់ប្រជាជនស្លូតត្រង់ដែលបាត់បង់ជីវិតនូវថវិកាចំនួន ៥លានរៀល និងជួយថ្លៃព្យាបាលដល់អ្នករងរបួសម្នាក់ ១លានរៀល។

នេះហើយស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសុខទុក្ខជាមួយគ្នា! ក្រុមហ៊ុនប៊ូសស្រ្តង តែងតែយកចិត្តទុកដាក់ មិនទុកបងប្អូនខ្មែរយើងចោលឡើយ។ ដូចជាក់ស្ដែងគ្រាន់តែទទួលដំណឹងដ៏សែនសោកសៅ ប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់ បានបាត់បង់ជីវិត១នាក់ និងរងរបួស៣នាក់ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

Mr. Christ ប្រធានរោងចក្រប៊ូសស្រ្តង ក៏ស្នើសុំឱ្យអន្តរជាតិជួយរកយុត្តិធម៌ជូនប្រទេសខ្មែរយើងផងដែរ ខ្មែរចង់បានសន្តិភាព ខ្មែរស្រលាញ់សន្តិភាព។
ប៊ូសស្រ្តងចិត្តល្អ តែងតែងជួយខ្មែររហូត! ចង់ជួយខ្មែរ ញុំាប៊ូសស្រ្តង!៕