ការបង្រៀន និងការអនុវត្តជាមួយសិស្សានុសិស្សកម្រិតមត្តេយ្យ អំពីការដុតនំ
13-11-2025 17:12
(ភ្នំពេញ)៖ ការបង្រៀនក្មេងៗអំពីគ្រឿងផ្សំនំ និងការដុតនំ ជួយអភិវឌ្ឍជំនាញនៃការគិត ការសហការ ច្នៃប្រឌិត និងការ ទទួលខុសត្រូវ។ វាមិនត្រឹមតែឱ្យសិស្សានុសិស្សមើលឃើញការផ្លាស់ប្តូរពីម្សៅទៅជានំ បណ្តាលឲ្យចាប់អារម្មណ៍ លើបាតុភូតវិទ្យាសាស្ត្រនៅជីវិតពិតប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើនទំនុកចិត្ត និងភាពរីករាយក្នុងការរៀនសូត្ររបស់ ក្មេងៗផងដែរ។
សកម្មភាពនេះ គឺជាការរៀនតាមរយៈការអនុវត្តន៍ជាក់ស្តែង និងតាមរយៈការលេង ដែលជាផ្នែកសំខាន់មួយក្នុង ការអប់រំកុមារតូចពីបំណិនជីវិតជាច្រើន ដែលអាចផ្តល់នូវ អត្ថប្រយោជន៍រួមមាន៖
១៖ អភិវឌ្ឍបំណិនជីវិត (Life Skills)បង្កើនការសហការនិងទំនាក់ទំនងសង្គម (Social Skills)
*សិស្សរៀនធ្វើការងារដោយខ្លួនឯង ដូចជាការច្របល់សម្ភារៈ ការវាស់វែង និងការចៀសវាងអ្វី ដែលក្តៅ ឬការការពារខ្លួនពីវត្ថុដែលអសុវត្ថិភាព
*រៀនអំពីការសហការធ្វើការជាក្រុម និងការចែករំលែកជាមួយមិត្តភក្តិ។
២៖ អភិវឌ្ឍបំណិនគណិតវិទ្យា (Math Skills)
*រៀនអំពីការគណនា (ចំនួនពែង ម្ដង ទីពីរ...)
*ការវាស់វែង (flour, milk, sugar) និងការយល់ដឹងអំពីបរិមាណ។
៣៖ អភិវឌ្ឍបំណិនគំនិតវិទ្យាសាស្ត្រ (Scientific Thinking Skills)
*សិស្សអាចសង្កេតឃើញការផ្លាស់ប្តូររបស់សម្ភារៈ (ពីរាវទៅរឹងពេលដុត
*រៀនអំពីសីតុណ្ហភាព និងប្រតិកម្ម។
៤៖ អភិវឌ្ឍបំណិនភាសា (Language Development)
*រៀនពាក្យថ្មីៗទាក់ទងនឹងម្ហូប (mix, stir, pour, hot, pancake...)
*រៀននិយាយរៀបរាប់នូវជំហាននីមួយៗ។
៥៖ បង្កើនអារម្មណ៍សប្បាយរីករាយនៃការរៀន និងការចែករំលែក (Positive Learning Experience and sharing)
*សកម្មភាពដុតនំធ្វើឲ្យសិស្សមានអារម្មណ៍រីករាយ និងចូលចិត្តរៀន
*ការចែករំលែកទៅកាន់អ្នកដទៃ ជាពិសេសមនុស្សជាទីស្រលាញ់ (លោកគ្រូអ្នកគ្រូ)។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖
១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
ឱកាសទទួលបានអាហារូបករណ៍៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរសព្ទលេខៈ
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕



