មិនធម្មតា Alcaraz ឡើងវគ្គ ៤នាក់ ATP Finals ពី ៣ប្រកួតមិនចាញ់នៅវគ្គជម្រុះ
14-11-2025 09:44
(អ៉ីតាលី)៖ Carlos Alcaraz ពេលនេះបានឡើងទៅកាន់វគ្គ ៤នាក់នៃការប្រជែងពានរង្វាន់ ATP Finals ជាមួយនឹងការឈ្នះ ៣ប្រកួតជាប់គ្នាពីវគ្គជម្រុះ ដែលប្រកួតចុងក្រោយបានយកឈ្នះ Lorenzo Musetti លទ្ធផល ២សិត ហើយកីឡាករ Alex de Minaur ក៏ជាឈានទៅកាន់ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះផងដែរ ។
ជាមួយគ្នានេះ អ្នកការពារជើងឯក ២០២៤ បុរសសញ្ជាតិអ៉ីតាលី Jannik Sinner ក៏បានឈានទៅកាន់វគ្គបន្ទាប់នេះដែរ បន្ទាប់ពីលេងបានតែ ២ប្រកួតប៉ុណ្ណោះ ក្រោយពេលកីឡាករ Ben Shelton ដកខ្លួនចេញពីការប្រកួតជម្រុះនេះដោយសារបួសជង្គង់ធ្ងន់ធ្ងរ ។
សូមជម្រាបផងថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់បញ្ចប់រដូវកាលកម្រិត ATP Finals កីឡាករអេស្ប៉ាញ Alcaraz កាលឆ្នាំ២០២៣ នឹង២០២៤ បានត្រឹមឈានដល់វគ្គ ៤នាក់ប៉ុណ្ណោះ ជាមួយគោលដៅដណ្តើមពាននេះជាលើកដំបូងរបស់រូបគេផងដែរ ។
ស្ថិតក្នុងវគ្គ ៤នាក់នេះ ឃើញថាកីឡាករលេខ២ ពិភពលោក Jannik Sinner ត្រូវប៉ះកីឡាករលេខ៧ Alex de Minaur ដ្បិតដៃគូរបស់ Alcaraz គឺរង់ចាំជួប Alexander Zverev ឬ Felix Auger Aliassime ៕




