បារាំង យកបានកៅអី World Cup 2026 នឹង Mbappe មានកំណត់ត្រាមួយពីវគ្គជម្រុះតំបន់អឺរ៉ុប

14-11-2025 11:05

(បារីស)៖ ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ពាន FIFA World Cup 2018 ពេលនេះយកបានកៅអីផ្លូវការឈានទៅជុំចុងក្រោយពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីលេងមិនចាញ់នោះទេ ពីវគ្គជម្រុះតំបន់ UEFA ជាមួយនឹងកីឡាករ Kylian Mbappe ក៏ទទួលបានកំណត់ត្រាមួយ ពីការស៊ុត ២គ្រាប់ជួយក្រុមយកឈ្នះប្រកួយទី៥ យកឈ្នះអ៊ុយក្រែន ៤-០ ។

សូមជម្រាបផងថា ក្រុមជម្រើសជាតិបារាំង សម្រាប់វគ្គជម្រុះតំបន់អឺរ៉ុប គឺឈ្នះទាំង ៤ប្រកួតក្នុងពូល D ជាមួយការលេងស្នើទល់ក្រុមអីស្លង់ ២-២ ដែលជាកំណត់ត្រាមួយគិតចាប់តាំងពីឆ្នាំ២០១៩ ជាមួយការលេងមិនចាញ់ពីវគ្គជម្រុះក្នុងពាន Euro នឹង World Cup ។

ហើយមកទល់ពេលនេះតំបន់អឺរ៉ុបរកបាន ២ក្រុមហើយ គឺមានក្រុមអង់គ្លេស និងក្រុមបារាំង ឈានទៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដែលលេងក្នុងទម្រង់ថ្មី ៤៨ក្រុម ខណៈបញ្ចប់វគ្គជម្រុះនេះ Kylian Mbappe រកបាន ៥គ្រាប់ផងដែរ ៕