សិក្សានៅ «CamEd Business School» ទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ
14-11-2025 12:06
(ភ្នំពេញ)៖ ការជ្រើសរើសសាកលវិទ្យាល័យ ដើម្បីបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់និស្សិតបរិញ្ញាបត្រ ព្រោះការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺ ជាការចាប់យកជំនាញអោយកាន់តែច្បាស់ សម្រាប់អាជីពការងារនាពេលបច្ចុប្បន្ន។ អត្ថបទនេះ នឹងអាចជួយសម្រួលដល់និស្សិតបរិញ្ញាបត្រគ្រប់រូបដែលកំពុងស្វែងរក ឬជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ និងចំណេញពេលវេលាដើម្បីបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវការបណ្តុះបណ្តាល ចំណេះ និងជំនាញបចេ្ចកទេសជាច្រើនផ្នែក ហើយនិស្សិតដែលសិក្សានៅទីនោះនឹងទទួលបានការ ទទួលស្គាល់ដោយស្របទៅតាមការផ្តល់ជូននៃគ្រឹះស្ថាននីមួយៗ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានឧត្តមសិក្សាមួយ ក្នុងចំណោមគ្រឹះស្ថានទាំងអស់នៅរាជធានីភ្នំពេញ ដែលមានឈ្មោះថា CamEd Business School មានការផ្តល់ជូននូវការទទួលស្គាល់ជាច្រើន ទៅលើកម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ ជាពិសេសនោះ និស្សិតនឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ក្រោយពេលបញ្ចប់ការសិក្សា។ តើសញ្ញាបត្រពីរក្នុងពេលតែមួយនោះមានអ្វីខ្លះ? តើសញ្ញាបត្រទាំងពីរដែលផ្តល់ជូន ដោយ CamEd Business School មានការទទួលស្គាល់ពីស្ថាប័នណាខ្លះ?
ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅ CamEd Business School និស្សិតនឹងទទួលបានសញ្ញាបត្រចំនួនពីរក្នុងពេលតែមួយ គឺសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយសញ្ញាបត្រអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ Association of Chartered Certified Accountants (ACCA) មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ជាង១៨០ប្រទេស នៅលើពិភពលោកផងដែរ។
CamEd Buisness School គឺជាគ្រឹះស្ថានឧត្តមសិក្សា ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់គុណភាពអប់រំយ៉ាងទូលំទូលាយ ពីស្ថាប័នអន្តរជាតិធំៗ មានដូចជាស្ថាប័ន អ្នកជំនាញផ្នែកគណនេយ្យ ACCA នៅចក្រភពអង់គ្លេស និងជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលស្គាល់គុណភាពបង្រៀន ជាលក្ខណៈអន្តរជាតិកំរិតផ្កាយ៥ ពី QS Stars Rating System ពីចក្រភពអង់គ្លេស។ លើសពីនេះទៅទៀត CamEd Business School មានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃគុណភាពអប់រំ ACBSP (Accreditation Council for Business Schools & Programs) នៅសហរដ្ឋអាមេរិកផងដែរ។
ដូចនេះ ការជ្រើសរើសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅ CamEd Business School នឹងមិនត្រឹមតែអាចឲ្យនិស្សិតចំណេញពេលវេលា ដោយទទួលបាន សញ្ញាបត្រពីរក្នុងពេលតែមួយនោះទេ និស្សិតនឹងទទួលបានការទទួលស្គាល់លក្ខណៈអន្តរជាតិ។
ប្រសិនបើនិស្សិតមានចំណាប់អារម្មណ៍សិក្សានៅ CamEd Business School និស្សិតអាចចុះឈ្មោះ ឥឡូវនេះតាមរយៈ https://apply.cam-ed.com/master-register។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ CamEd Business School៖ https://cam-ed.edu.kh/។ លោកអ្នកក៏អាចទំនាក់ទំនងតាមរយៈ [email protected] ឬលេខទូរស័ព្ទ៖ ០៧៨ ៥៨៨ ៨៨៦ / ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣៕





