Expert Education & Visa Services Cambodia គ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍អាហារូបករណ៍ និងដំណើរសិក្សាទៅក្រៅប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ

14-11-2025 12:06

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងលើពិព័រណ៌អប់រំជាបន្តបន្ទាប់ក្នុងឆ្នាំនេះ Expert Education & Visa Services Cambodia បានត្រឡប់មកវិញជាមួយកម្មវិធី «ពិព័រណ៍អាហារូបករណ៍ និងដំណើរសិក្សាទៅក្រៅប្រទេស» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ចាប់ពីម៉ោង១៖០០រសៀល ដល់៥៖០០ល្ងាច នៅសណ្ឋាគារ ហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ។(ដាក់រូបភាព ១)

ពិព័រណ៍នេះ ត្រូវបានគេកំណត់ថាជាពិព័រណ៍អប់រំមួយដែលមានភាពសម្បូរបែបបំផុតប្រចាំឆ្នាំដោយមានការចូលរួមពីតំណាងសាលាជាង៣០ មកពីសាកលវិទ្យាល័យ និងស្ថាប័នអប់រំល្បីៗទូទាំងពិភពលោក។ អ្នកចូលរួមមានឱកាសជួបពិភាក្សាផ្ទាល់ ជាមួយអ្នកតំណាងស្ថាប័នអប់រំ ដើម្បីស្វែងយល់យ៉ាងលម្អិតពីកម្មវិធីសិក្សាអន្តរជាតិ នៅតាមបណ្តាប្រទេសល្បីៗដូចជា៖ អូស្ត្រាលី, ណូវែលហ្សេឡង់, កាណាដា, សិង្ហបុរី, ស្វីស, សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម។

https://image.freshnewsasia.com/2021/2025/11/fn-2025-11-14-05-03-45-391.jpg

កម្មវិធីនេះបានរៀបចំឡើងសម្រាប់សិស្សនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ ចាប់តាំងពីថ្នាក់វិទ្យាល័យ ថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។ សិស្សនិស្សិត និងអាណាព្យាបាលអាចមកចូលរួមដើម្បីទទួលប្រឹក្សាយោបល់ និងព័ត៌មានបន្ថែមអំពីឱកាសអាហារូបករណ៍ និងការរៀបចំឯកសារទៅសិក្សា នៅក្រៅប្រទេសប្រកបដោយទំនុកចិត្ត។ មិនតែប៉ុណ្ណោះ ពិព័រណ៍នេះផ្តល់នូវឱកាសពិសេសមួយ ដើម្បីឲ្យសិស្សនិស្សិតបានតម្រង់គោលដៅសិក្សា និងអាជីពរបស់ពួកគេតាមរយៈការជ្រើសរើសកម្មវិធីសិក្សា ដែលស្របតាមចំណង់ចំណូលចិត្ត និងសក្តានុពលទីផ្សារការងារនាពេលអនាគត។

អ្វីដែលកាន់តែពិសេសនោះគឺ Expert Education & Visa Services Cambodia បានចូលរួមសហការជាមួយ Sony ដើម្បីរៀបចំការប្រកួតប្រជែងថតវីដេអូខ្លីៗ ក្រោមប្រធានបទ៖ «ទស្សនៈនៃការសិក្សានៅក្រៅប្រទេស» ដោយអញ្ជើញ សិស្ស វិទ្យាល័យ និងសិស្សនិស្សិតឲ្យចូលរួមថតវីដេអូខ្លីៗ ដើម្បីបង្ហាញទស្សនៈរបស់ ពួកគេចំពោះការសិក្សានៅក្រៅប្រទេស។ អ្នកឈ្នះនឹងទទួលបានរង្វាន់ពិសេសដូចជា៖ កាមេរ៉ា Sony ZV-E10 និង Huawei Matepad SEII ចំនួន៣ គ្រឿង ព្រមទាំង មានឱកាសបង្ហាញស្នាដែរបស់ពួកគេនៅពិព័រណ៍ទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមទៅកាន់ទំព័រ Facebook ផ្លូវការ របស់ Expert Education & Visa Services Cambodia។

https://image.freshnewsasia.com/2021/2025/11/fn-2025-11-14-05-03-45-671.jpg

សូមជម្រាបដែរថា Expert Education & Visa Services គឺជាស្ថាប័នអប់រំ ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស។ បច្ចុប្បន្ន Expert Education & Visa Services មានវត្តមាននៅក្នុងប្រទេសចំនួន២៥ និងមានការិយាល័យជាង ៧០កន្លែង ដែលក្នុងនោះមានការិយាល័យ ១៨កន្លែង នៅក្នុងប្រទេសអូស្ត្រាលី។ Expert Education & Visa Services ផ្តល់ការប្រឹក្សាទៅលើសេវាកម្មអប់រំ ទៅលើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃអំពីការសិក្សាការជ្រើសរើសសាកលវិទ្យាល័យ និងមុខវិជ្ជាសិក្សាការដាក់ពាក្យសុំទិដ្ឋាការ និងការគាំទ្រជាបន្តបន្ទាប់ក្នុងកំឡុងពេលសិក្សា៕