អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Parker តេស្តវិជ្ជមានសារធាតុ កូកាអ៉ីន

14-11-2025 19:33

(បរទេស): កីឡាករប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Joseph Parker កំពុងប្រឈមទៅនឹងទណ្ឌកម្មពីសហព័ន្ធប្រដាល់ ក្រោយតេស្តវិជ្ជមាននៃសារធាតុ កូកាអ៉ីន។ នេះបើយោងតាមការចេញដោយ BBC។

Parker វ័យ ៣៣ឆ្នាំ ធ្លាប់ឈ្នះ ៣៦លើក ក្នុងចំណោមប្រកួតលក្ខណៈអាជីព ៤០លើក។

កីឡាករប្រដាល់សកលសញ្ជាតិណូវែលហ្សេឡង់រូបនេះ ត្រូវបានតេស្តនៅ ១ថ្ងៃមុនប្រកួតទល់នឹង Fabio Wardley កាលពីថ្ងៃទី២៦ ខែតុលា។ នៅបើយោងតាមការចេញដោយ The Sun។

គាត់ត្រូវបានពិនិត្យដោយទីភ្នាក់ងារ Voluntary Anti Doping Agency (Vada) នាថ្ងៃទី២៥ ខែតុលា។

តាមរយៈលទ្ធផលនេះ Parker អាចប្រឈមនឹងបម្រាម ២ឆ្នាំ និងយ៉ាងតិចបំផុតក៏ ៣ខែដែរ អាស្រ័យទៅលើសំណាកគំរូ៕