ជប៉ុន សាងសង់ជញ្ជាំងការពារសមុទ្រជិត ៤០០គីឡូម៉ែត្រ និងដាំដើមឈើឡើងវិញនៅតាមឆ្នេរសមុទ្រ ដើម្បីការពាររលកយក្ស
15-11-2025 08:01
(បរទេស)៖ បន្ទាប់ពីរលកយក្សស៊ូណាមិឆ្នាំ២០១១ ប្រទេសជប៉ុនបានសាងសង់ជញ្ជាំងបេតុងសមុទ្រប្រវែង ៣៩៥ គីឡូម៉ែត្រឆ្លងកាត់ឆ្នេរសមុទ្រភាគឦសានរបស់ខ្លួន ដែលជាតំបន់ការពារឆ្នេរសមុទ្រដ៏ធំបំផុតមួយរបស់ពិភពលោក។ ជាមួយគ្នានេះ ដើមរាប់លានដើមត្រូវបានដាំ ដើម្បីស្តារព្រៃឈើដែលបានបាត់បង់ និងបង្កើតជារបាំងធម្មជាតិ ការពារនឹងរលកនាពេលអនាគត។
ប្រព័ន្ធវិស្វកម្ម និងបរិស្ថានវិទ្យាទាំងពីរនេះ ឈរជាគំរូសកល សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយនិងនិរន្តរភាពឆ្នេរសមុទ្រ។ ជញ្ជាំងទាំងនេះខ្លះខ្ពស់ដល់ប្រហែល ១៥ម៉ែត្រ ហើយរចនាឡើងដើម្បីទប់ទល់នឹងការកម្ទេចរបស់រលកធំៗ។ គោលបំណងមិនមែនបង្រ្កាបស៊ូណាមិទាំងស្រុងទេ ប៉ុន្តែបន្ថែមពេលវេលាឱ្យមនុស្សគេចខ្លួន។ អ្នកជំនាញជប៉ុនផ្ដោតលើ «ការការពារច្រើនស្រទាប់» រួមបញ្ចូលជញ្ជាំង , ព្រៃឆ្នេរ , ការព្រមានបន្ទាន់ និង ផែនការជម្លៀស។
ទោះជាយ៉ាងណាក៏ដោយវាក៏មានបញ្ហា និងការរិះគន់ផងដែរ ខណៈមនុស្សមួយចំនួនមិនពេញចិត្ត ព្រោះជញ្ជាំងខ្ពស់មើលមិនឃើញសមុទ្រ និងប៉ះពាល់ទេសភាព។ អ្នកវិទ្យាសាស្ត្រខ្លះព្រួយបារម្ភថា ព្រៃឆ្នេរដែលដាំឡើងវិញមិនអាចស្ដារ biodiversity ដូចមុនបានទេ។ ការថែទាំជញ្ជាំង និងព្រៃរយៈពេលវែងគឺជាបញ្ហាធំមួយ៕












