ខ្សែការពារ Guehi ចាកចេញពីតោកំណាចអង់គ្លេស ដោយសាររបួស មុនលេងបញ្ចប់ជម្រុះ WC26
15-11-2025 08:52
(បរទេស)៖ ខ្សែការពារ Marc Guehi ត្រូវបានដកចេញពីជម្រើសជាតិអង់គ្លេស មុនលេងជម្រុះ World Cup 2026 ដោយសាររបួសជើង។
ពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានរងរបួសជើងកាលពីអំឡុងលេងឱ្យ Crystal Palace នៅពាន Conference League ទល់នឹង AZ Alkmaar កាលសប្ដាហ៍មុន។
Guehi មិនបានលេងឡើយ ពេលអង់គ្លេសបំបាក់ស៊ែប៊ី ២-០ កាលពីថ្ងៃព្រហស្បតិ៍ និងបន្តអវត្តមានទៀត ពេលប៉ះអាល់បានី បញ្ចប់វគ្គជម្រុះប្រចាំពូល K។
Guehi ត្រូវបានអ្នកចាត់ការអង់គ្លេស លោក Thomas Tuchel កោះហៅចូលជម្រើសជាតិកាលសប្តាហ៍មុន ទោះខកខានប្រកួត Crystal លេងស្មើ ០-០ ទល់នឹង Brighton ក្នុងលីគកាលពីថ្ងៃអាទិត្យ ទោះបីរបួសជើងដល់ថ្នាក់ដើរមិនរួចក៏ដោយ៕



