Auger ឡើងប៉ះ Alcaraz វគ្គ ៤នាក់ ក្រោយទម្លាក់ម្ចាស់ពាន ATP Finals ២សម័យ សម្រាប់អ្នកឈ្នះវគ្គនេះនឹងទទួលប្រាក់រង្វាន់ ១លានដុល្លារជាង
15-11-2025 10:05
(អ៉ីតាលី)៖ កីឡាករសញ្ជាតិកាណាដា Felix Auger Aliassime ពេលនេះបានឈានដល់ប៉ះជើងខ្លាំង Carlos Alcaraz នៅវគ្គ ៤នាក់ចុងក្រោយពានរង្វាន់ ATP Finals 2025 ក្រោយពីបានយកឈ្នះទម្លាក់អតីតម្ចាស់ពាននេះ ២សម័យកាល បុរសសញ្ជាតិអាល្លឺម៉ង់ Alexander Zverev លទ្ធផល ៣សិត ។
ជាមួយវគ្គ ៤នាក់នេះផងដែរ កីឡាករការពារតំណែងជើងឯក Jannik Sinner ប៉ះ Alex de Minaur នៅរាត្រីថ្ងៃទី១៥ ខែវិច្ឆិកានេះ ខណៈពាននេះជាគោលដៅរបស់ Carlos Alcaraz កំពុងព្យាយាមដណ្តើមឱ្យបានជាលើកដំបូងក្នុងអាជីពរបស់រូបគេផងដែរ ដោយត្រូវឆ្លង់កាត់ Felix Auger Aliassime នៅថ្ងៃទី១៦ ខែដដែលនេះ ។
សូមជម្រាបផងថា ការប្រកួតនេះ ATP Finals ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ១៩៧០ ខណៈកីឡាករ Novak Djokovic កាន់កំពុងកំណត់ត្រានៅការឈ្នះពានរង្វាន់ឯកត្តជននេះច្រើនជាងគេជាមួយនឹងចំនួន ៧ដង ។
គ្រាដែលម្ចាស់ពានឆ្នាំ២០២៤ កីឡាករ Sinner ទទួលបានកំណត់ត្រាប្រាក់រង្វាន់ទី២ សរុបប្រមាណ ៤,៨៨១,១០០លានដុល្លារ ដោយកីឡាករ Carlos Alcaraz ធ្លាប់ទទួលបាន ៥លានដុល្លារពីកម្មវិធី US Open 2025 កម្រិតពានឯកត្តជននេះ ។
ហើយម្ចាស់ជើងឯក ATP Finals 2025 នឹងទទួលបានប្រាក់រង្វាន់កំណត់ត្រាកើនឡើងដល់ជាង ៥លានដុល្លារ ដែលជាប្រាក់រង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ ៕






