ក្រូអាត គីឡូ Final 2018 បន្តឈានទៅជុំចុងក្រោយ World Cup 2026 ជាមួយស្ថិតិជម្រុះល្អជាង ២០២២
15-11-2025 10:42
(បរទេស)៖ ពេលនេះក្រុមជម្រើសជាតិក្រូអាត បានឈានទៅជុំចុងក្រោយពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីរកបានលទ្ធផលឈ្នះទៅលើក្រុមកោះហ្វារ៉ូ (Faroe Islands) ៣-១ ពីប្រកួតចុងក្រោយវគ្គជម្រុះតំបន់អឺរ៉ុប ខណៈក្រូអាត ដែលជាគីឡូវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៨ មានស្ថិតិមិនចាញ់នោះទេពីការលេងវគ្គជម្រុះនេះ ។
សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។
សូមជម្រាបផងថា World Cup 2026 សម្រាប់ការចាប់ឆ្នោតបែងចែកពូល ៤៨ក្រុម នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈការចាប់ឆ្នោតប្រកួតអន្តរទ្វីប ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ នៅប្រទេសស្វីស ដែលមានអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា៕





