ក្រុមហ៊ុន យូនីលឹវើ របស់ចក្រភពអង់គ្លេស អបអរខួប ២២ឆ្នាំ ឈរជើងកម្ពុជា ដោយបង្ហាញនូវលទ្ធផលវិជ្ជមានគួរឱ្យសាទរ ក្នុងនាមជាក្រុមហ៊ុនយក្សលំដាប់សកល ជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីប្រជាជនកម្ពុជា
15-11-2025 16:08
(ភ្នំពេញ)៖ ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា មានមោទនភាពក្នុងការប្រារព្ធខួប ២២ឆ្នាំរបស់ខ្លួន ជាមួយនឹងការអបអរនូវវឌ្ឍនភាពជាងពីរទសវត្សរ៍ ក្នុងការនាំយកនូវម៉ាកផលិតផលល្បីៗលំដាប់ពិភពលោក និងការផ្លាស់ប្តូរជាវិជ្ជមានដល់ប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La Phnom Penh នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសអញ្ជើញមកពីសភាពាណិជ្ជកម្ម ដៃគូធនាគារ ដៃគូចែកចាយ ភ្នាក់ងារទីផ្សារ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងាររបស់ក្រុមហ៊ុនយូនីលីវើ។
ក្រុមហ៊ុនយូនីលឹវើ នៅចក្រភពអង់គ្លេស ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៩ និងបានរីកចម្រើនក្លាយជាក្រុមហ៊ុនយក្សសកល ដោយមានប្រតិបត្តិការនៅក្នុងប្រទេសជាង១៩០ ជាមួយនឹងម៉ាកផលិតផលជាង៤០០ ដែលមានមនុស្សរាប់ពាន់លាននាក់ជឿទុកចិត្ត។ ផ្អែកលើសក្តានុពលរបស់ប្រទេសកម្ពុជា យូនីលឹវើ ចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០០៣ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា បានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ និងមានកេរ្តិ៍ឈ្មោះល្បី ក្នុងការនាំមកជូននូវម៉ាកផលិតផលល្បីៗជាង២០ម៉ាក ដូចជា Dove, Sunsilk, Clear, Viso Pises, Sunlight, Knorr និង Wall’s ជាដើម។
ក្នុងឱកាសនោះ លោក លី សុធូ ប្រធានប្រចាំប្រទេស យូនីលឹវើ កម្ពុជា និងឡាវ បានថ្លែងថា «ដំណើរបេសកកម្មរបស់យូនីលឹវើ កម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីថាមពលនៃស្តង់ដាសកល និងការប្តេជ្ញាចិត្តរបស់យើង។ អស់រយៈពេល ២២ ឆ្នាំមកនេះ យើងបានធ្វើការរួមគ្នាយ៉ាងសកម្មជាមួយសហគមន៍កម្ពុជា ដោយផ្តល់នូវសក្តានុពលដល់ប្រជាជន និងធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែប្រសើរឡើង។ ក្នុងនាមជាផ្នែកមួយនៃគ្រួសារយូនីលឹវើគ្លូប៊ល ដែលមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៍ យើងនៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានលទ្ធផលជាវិជ្ជមាន ទាំងសម្រាប់ថ្ងៃនេះ និងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
ជាមួយគ្នា លោក Dominic Williams បានលើកឡើងថា «នេះពិតជាការជំរុញចិត្តដ៏ល្អ ដែលបានឃើញពីសកម្មភាពរបស់ក្រុមហ៊ុន យូនីលឹវើ កំពុងបង្កើននូវសក្តានុពលដល់សហគមន៍ ដូចជាការបង្កើតឱកាស និងធ្វើឱ្យមានភាពប្រសើរឡើងដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។ ខ្ញុំមានមោទនភាព ដែលបានឃើញក្រុមហ៊ុនអង់គ្លេស ដូចជា យូនីលឹវើ ដែលមិនត្រឹមតែរួមចំណែកដល់ភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនប្រកបដោយបរិយាបន្ន និងការគាំទ្រដល់ស្ត្រីក្នុងអាជីវកម្មផងដែរ។ សូមអបអរសាទរដល់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងឱកាសអបអរខួប ២២ឆ្នាំ! សូមអរគុណចំពោះការប្តេជ្ញាចិត្តរបស់អ្នក ក្នុងការកែលម្អជីវិតរស់នៅកាន់តែប្រសើរ និងសម្រាប់ភាពជាគំរូដ៏ល្អនៃអាជីវកម្មចក្រភពអង់គ្លេស ដែលបង្កើតលទ្ធផលជាវិជ្ជមានទូទាំងពិភពលោក និងក្នុងស្រុក»។
គួរឱ្យចាប់អារម្មណ៍ទៀតនោះ លោកស្រី ចម និម្មល បានបង្ហាញការស្ញប់ស្ញែងថា «ក្រុមហ៊ុន យូនីលឹវើ កម្ពុជា គឺជាឧទាហរណ៍ដ៏ល្អមួយរបស់ក្រុមហ៊ុនបរទេស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ការបង្កើតការងារ ការគាំទ្រសហគមន៍ និងការរក្សាស្តង់ដាខ្ពស់នៃគុណភាព និងការទទួលខុសត្រូវ។ យើងសូមអបអរសាទរដល់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងឱកាសអបអរខួប ២២ឆ្នាំ និងយើងនឹងទន្ទឹងរង់ចាំកិច្ចសហការជាបន្តបន្ទាប់ សម្រាប់វិបុលភាពនៃប្រទេសកម្ពុជា»។
ដំណើរនៃលទ្ធផលជាវិជ្ជមាន និងការរួមបញ្ចូលគ្នា
ការប្តេជ្ញាចិត្តរបស់ យូនីលឹវើ កម្ពុជា គឺលើសពីប្រតិបត្តិការអាជីវកម្ម ដែលមានកម្លាំងពលកម្ម 99% ជាជនជាតិខ្មែរ ក្រុមហ៊ុនបានបង្កើតការងារផ្ទាល់ និងដោយប្រយោលជាង ៤ ០០០កន្លែង ដោយស្ទើរតែពាក់កណ្តាលនៃក្រុមការងារគឺជាស្ត្រី។ តាមរយៈគំនិតផ្តួចផ្តើមដូចជា កម្មវិធី Apsara ក្រុមហ៊ុន យូនីលឹវើ ផ្តល់ឱកាសការដល់ស្ត្រីជាង ១ ៥០០នាក់ ដើម្បីរកប្រាក់ចំណូលនៅជិតផ្ទះ ខណៈពេលដែលកម្មវិធី Unilever Future Leaders ក៏បានអភិវឌ្ឍអ្នកជំនាញវ័យក្មេងឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគតផងដែរ។
ព្រឹត្តិការណ៍សំខាន់ៗនៃវឌ្ឍនភាព៖












