មិននឹកស្មាន! ក្រុមខ្លាំងអ៉ីតាលី ធ្លាក់ចូលលេងជម្រុះ World Cup លើកទី៣ ជាប់គ្នា ក្នុងនាមអតីតជើងឯក ៤សម័យ
17-11-2025 09:29
(បរទេស)៖ ការបរាជ័យក្នុងផ្ទះ ៤-១ ក្រោមថ្វីជើងរបស់ន័រវេសនៅថ្ងៃបិទបញ្ចប់ជម្រុះតាមពូលនាថ្ងៃអាទិត្យ ញាំងឱ្យក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី បង្ខំចិត្តលេងជម្រុះជុំទី២ ប្រចាំតំបន់បន្តទៀត ដើម្បីប្រជែងកៅអីឡើងទៅលេង World Cup 2026 នាមអតីតម្ចាស់ជើងឯកពិភពលោក ៤សម័យកាលផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ៉ីតាលីបានបញ្ចប់ក្នុងតំណែងលេខ២ ប្រចាំពូល I ក្រោយលេង ៨ប្រកួត តាមពីក្រោយន័រវេស ដែលបានឡើងទៅលេងជុំចុងក្រោយវគ្គចែកពូល ៤៨ក្រុម ស្របពេលអាសូរីត្រូវលេងជម្រុះបន្តទៀត គិតចាប់តាំងពី World Cup 2018 មក។
ពួកគេដែលបានឈ្នះ World Cup ចុងក្រោយកាលឆ្នាំ២០០៦ និងគម្រប់លើកទី៤ ស្មើនឹងឥន្រ្ទីដែកអាល្លឺម៉ង់ផងនោះ បានចាញ់ស៊ុយអែត ទាំងពីរជើង ១-០ ខកខាន World Cup 2018 នៅរុស្ស៊ី និងឆ្នាំ២០២២ នៅកាតា ក្រោយលេងជម្រុះចាញ់ម៉ាសេដូន (North Macedonia)។
ទោះជាយ៉ាងណា វាបានក្លាយជាឱកាសលើកដំបូងសម្រាប់ន័រវេសដែលស្ថិតក្នុងពូល I ជាមួយអ៉ីតាលី ក្នុងការឡើង ទៅលេង World Cup ដែលជាកម្មវិធីធំលើកដំបូងសម្រាប់ពួកគេ គិតចាប់តាំងពី Euro 2000 មក និងជាការបង្ហាញលើកទី៤ ផងដែរនៅ World Cup នៅចន្លោះឆ្នាំ១៩៣៨ ១៩៩៤ និងឆ្នាំ១៩៩៨ ដោយមានខ្សែប្រយុទ្ធ Erling Haaland រកបាន ១៦គ្រាប់ច្រើនជាងគេផងដែរពីវគ្គជម្រុះនេះ៕




