* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក
* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»

បើកឆាកជើងឯកហែលទឹកពាក់ជើងឯកអាស៊ី កម្ពុជាឈ្នះមេដាយ ៣គ្រឿង

17-11-2025 09:40

(ភ្នំពេញ)៖ ក្រុមកីឡាហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍(CMAS 2nd SEA Championship Finswimming) លើកទី២ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងទៅ ខណៈបើកឆាកថ្ងៃដំបូង កម្ពុជា ឈ្នះមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២។

សម្រាប់មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដណ្ដើមបានដោយកីឡាការិនី កាំង មុយនីន លើវិញ្ញាសា Bi-Fins ចម្ងាយ ៤០០ម៉ែត្រ ។ រីឯមេដាយសំរឹទ្ធ ២គ្រឿងទៀត គឺទទួលបានដោយកីឡាករ លឹម សុខវឌ្ឍន៍នន្ទ លើវិញ្ញាសា Surface ចម្ងាយ ១៥០០ម៉ែត្រ និងវិញ្ញាសាហែលបណ្ដាក់ Surface ៤x១០០ម៉ែត្រ គឺមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, និងកីឡាករ លឹម នរវិទូ។

យ៉ាងណាមិញក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជា នៅសល់វិញ្ញាសាជាច្រើនទៀត ដែលនឹងត្រូវបន្ដការប្រកួតរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកាទើបបញ្ចប់។ ការប្រកួតនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបចូលរួម គឺមានកីឡាករ លឹម សុខវឌ្ឍន៍នន្ទ, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា, លឹម នរវិទូ រួមទាំងកីឡាការិនី កាំង មុយនីន និង ឃឺន ប៊ុនពេជ្រមរកត ដែលដឹកនាំដោយលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក៕