Sinner សាងប្រវត្តិសាស្ត្រឈ្នះ ATP Finals ២លើកជាប់គ្នា ក្រោយផ្តួលលេខ ១ពិភពលោក
17-11-2025 10:25
(អ៉ីតាលី)៖ កីឡាករម្ចាស់ផ្ទះ Jannik Sinner ពេលនេះបានសាងប្រវត្តិសាស្ត្រនៃការឈ្នះពានកម្រិត ATP Finals ២លើកជាប់គ្នា ក្រោយផ្តួលលេខ១ ពិភពលោក Corlos Alcaraz នៅលទ្ធផល ២សិត ៧-៦ និង៧-៥ ក្នុងរដូវកាល២០២៥ ។
ជាមួយគ្នានេះ Jannik Sinner ក៏ទទួលបានទឹកប្រាក់រង្វាន់កំណត់ត្រា ៥.០៧១លានដុល្លារ ដែលខ្ពស់បំផុតប្រចាំប្រវត្តិនៃកម្មវិធីប្រកួតបញ្ចប់រដូវកាលកម្រិត ATP Tour ។ ហើយនេះជាពានទី៣ សម្រាប់កីឡាករអ៉ីតាលីរូបនេះ រួមជាមួយពាន Australian Open និង Wimbledon ។
ខណៈដែល Alcaraz ក៏មានស្ថិតិដ៏អស្ចារ្យមួយផងដែរ នៅការឈ្នះបានពានរង្វាន់លើទីលាន Roland Garros (French Open) និងពាន US Open ដោយយកឈ្នះ Sinner ក្នុងវគ្គផ្តាច់ព្រ័ត្រទាំង២ នេះ នឹងតាមរយៈជ័យជម្នះនេះក៏បានធ្វើឱ្យ Jannik Sinner តាមទាន់កំណត់ត្រាទឹកប្រាក់រង្វាន់របស់ Alcaraz ខ្ទង់ជាង ៥លានដុល្លារនេះផងដែរ ៕






