ជនជាតិស៊ុយអែត រាប់ពាន់នាក់កំពុងដាក់បន្ទះឈីបក្នុងខ្លួន ដូច្នេះពួកគេមិនចាំបាច់យកកូនសោ, អត្តសញ្ញាណប័ណ្ណតាមខ្លួនឡើយ
17-11-2025 13:02
(បរទេស)៖ តាមការចេញផ្សាយបានឲ្យដឹងថា ជនជាតិស៊ុយអែតរាប់ពាន់នាក់កំពុងដាក់មីក្រូឈីបចូលទៅក្នុងខ្លួនរបស់ពួកគេ ដូច្នេះពួកគេមិនចាំបាច់យកកាតឬកូនសោ, អត្តសញ្ញាណប័ណ្ណតាមខ្លួនឡើយ ពោលសូម្បីតែសំបុត្ររថភ្លើងក៏ប្រើប្រាស់ទិន្នន័យក្នុងខ្លួនពួកគេដើម្បីជិះបានដែរ។
នៅក្នុងប្រទេសស៊ុយអែតមានមនុស្សជាង ៦,០០០ នាក់បានទទួលយកការប្រើប្រាស់ «biohacking» ឬការកែប្រែសមត្ថភាពរាងកាយ ដោយដាក់ឧបករណ៍មីក្រូឈីបដែលមានទំហំស្មើគ្រាប់អង្ករនៅក្រោមស្បែករបស់ពួកគេ។ ឧបករណ៍ទាំងនេះប្រើបច្ចេកវិទ្យា Near-Field Communication (NFC) ដើម្បីដំណើរការជា អត្តសញ្ញាណឌីជីថល ឧបករណ៍ទូទាត់ និងសោសម្រាប់ចូលប្រើបណ្តាញ ឬកន្លែងផ្សេងៗ។
បាតុភូតនេះ កំពុងពេញនិយមនៅតំបន់បច្ចេកវិទ្យា ដូចជាទីក្រុង Stockholm ពីព្រោះផ្តល់ភាពងាយស្រួលនៅកន្លែងធ្វើការ ហើយក៏មានការស្រាវជ្រាវអំពីសក្តានុពលប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរ។
ទោះបីជាមានហានិភ័យខាងឯកជនភាពកើតឡើងក៏ដោយ ប៉ុន្តែអត្រាអ្នកទទួលយកការធ្វើបែបនេះគឺមានខ្ពស់នៅស៊ុយអែដែន ដែលបង្ហាញថា ការរួមបញ្ចូលជីវវិទ្យាមនុស្សជាមួយបច្ចេកវិទ្យា កំពុងក្លាយជាអនាគតដែលមនុស្សទទួលយកកាន់តែច្រើន ដើម្បីបង្កើនភាពរលូន និងការតភ្ជាប់ក្នុងជីវិតប្រចាំថ្ងៃ។ ចលនានេះក៏កំពុងទទួលការចាប់អារម្មណ៍នៅប្រទេសផ្សេងទៀតដែរ៕








