* OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
* ChatGPT មានចំនួនសំណួរស្វែងរកព័ត៌មានស្មើ ២០% នៃ Google ខណៈអ្នកប្រើប្រាស់កាន់តែងាកមករក AI
* ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេសដែលមានស្រីស្អាតជាងគេបំផុតលើលោក

កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់កម្ពុជាហើយ!

18-11-2025 07:46

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ វត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក មកពីបណ្តាប្រទេសផ្សេងៗគ្នា បានមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោហើយ ខណៈសម្រាប់ថ្ងៃស្អែកក៏នឹងមានវត្តមានកីឡាករវាយកូនហ្គោលលំដាប់ពិភពលោកផ្សេងៗជាច្រើនរូបទៀត នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ Vattanac Legends Championship 2025!។​

វត្តមាននៃការមកដល់របស់កីឡាករវាយកូនហ្គោលលំដាប់ពិភពលោក (The Legends) សុទ្ធសឹងតែជាកីឡាករសំខាន់ៗនៃព្រឹត្តិការណ៍ Vattanac Legends Championship រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តឡើងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី២១,២២,២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕