Jake Paul នឹងប្រឈមមុខជាមួយ Joshua អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ នៅទីក្រុង Miami
18-11-2025 09:51
(បរទេស)៖ Jake Paul ពី YouTuber ប្រែក្លាយជាអ្នកប្រដាល់ នឹងត្រូវប្រឈមមុខប្រកួតជាមួយអតីតជើងឯកទម្ងន់ធ្ងន់ Anthony Joshua ក្នុងការប្រកួតទម្ងន់ធ្ងន់អាជីពចំនួន ៨ទឹក នៅថ្ងៃទី១៩ ខែធ្នូ នៅឯមជ្ឈមណ្ឌល Kaseya ក្នុងទីក្រុង Miami នេះបើយោងតាមការប្រកាសរបស់ Most Valuable Promotions កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
Jake Paul មានវ័យ ២៨ឆ្នាំ នឹងត្រូវប្រកួតជាមួយគូប្រកួតដ៏ជោគជ័យបំផុតក្នុងអាជីពរបស់គាត់ គឺ Anthony Joshua អាយុ ៣៦ឆ្នាំ ដែលធ្លាប់កាន់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBO, WBA និង IBF ២សម័យកាល ដ្បិតឆ្នាំមុន Jake Paul ធ្លាប់យកឈ្នះខ្លាចាស់ Mike Tyson ផងដែរ ។
Jake Paul ដែលរូបគេមានប្រវត្តិការប្រកួត ១៣លើក ឈ្នះ ១២ដង ផ្តួលដៃគូបោះបង់ការប្រកួត ៧ដង នឹងចាញ់តែ ១ដងប៉ុណ្ណោះ នឹងចុងក្រោយយកឈ្នះ Julio Cesar Chavez Jr កាលឆ្នាំ២០២៥ ក្នុងពិន្ទុ ១២ ទល់១ ។
Joshua ជាម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ ២០១២ និងជាជើងឯកពិភពលោក ២សម័យកាល មានកំណត់ត្រាឈ្នះ ២៨លើក ចាញ់ ៤លើក និងផ្តួលដៃគូឲ្យសន្លប់ ២៥លើក ដ្បិតធ្លាប់ចាញ់ Oleksandr Usyk ២ដង ហើយត្រូវបាន Daniel Dubois ផ្តួលឱ្យសន្លប់ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IBF ប្រភេទទម្ងន់ធ្ងន់ ដែលជាការប្រកួតអាជីពចុងក្រោយរបស់រូបគេ ។





