Mbappe បន្ទាប់ពីជួយបារាំងឈានទៅ World Cup 2026 ពេលនេះឡើងតុលាការពីបញ្ហាជាមួយ PSG
18-11-2025 10:07
(បារីស)៖ ខ្សែប្រយុទ្ធល្បឿន Kylian Mbappe និងអតីតក្លឹប Paris St Germain បានយកបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ទៅតុលាការការងារទីក្រុងប៉ារីស ដោយខ្សែប្រយុទ្ធរូបនេះទាមទារសំណងជាង ៣០១លានដុល្លារ ពីអតីតក្លឹបមួយនេះ។
ជាមួយគ្នានេះ ក្លឹប PSG ក៏នឹងត្រូវប្តឹងសងវិញជាមួយនឹងការទាមទារសំណងចំនួន ២៤០លានអឺរ៉ូ នេះបើយោងតាមការចុះផ្សាយរបស់ L'Equipe កាលពីថ្ងៃចន្ទ ។
ខណៈការទាមទារដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រធានក្រុមបារាំងរូបនេះ គឺមានការរួមបញ្ចូលនៅប្រាក់ឈ្នួលចំនួន ៥៥លានអឺរ៉ូ ដែលរូបគេមិនទាន់ទទួលបានពីក្លឹប ដែលបានអះអាងថា នេះជាសំណងដែលបណ្តាលមកពីជម្លោះកិច្ចសន្យា និងការចោទប្រកាន់ពីបទប្រព្រឹត្តអាក្រក់ដោយក្រុមជើងឯកអឺរ៉ុប UCL 2024/2025 ក្រុម PSG ក៏ដូចជាការយាយីផ្លូវចិត្តផងដែរ។
ជាមួយករណីនេះ ក៏មានជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរទៅកាន់ Al-Hilal នៅលីគអារ៉ាប៊ីសាអូឌីត កាលឆ្នាំ២០២៣ នៅចំនួយទឹកប្រាក់ប្រមាណ ៣០០លានអឺរ៉ូ ដែលបានក្លាយជាជម្លោះរវាងក្លឹបនឹងកីឡាករដែលឥឡូវនេះកំពុងកើតឡើងនៅក្នុងតុលាការ។ តែទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ Mbappe បាននិយាយថា ការផ្តល់ជូនរបស់ក្លឹបអារ៉ាប៊ីសាអូឌីត គឺមិនដែលត្រូវបានផ្តល់ជូនដល់កីឡាករនោះទេ ។
សូមជម្រាបផងថា ស្ថិតក្នុងភាពចំរូងចំរាសផែកហិរញ្ញវត្ថុនេះ Mbappe បានចាកចេញពី PSG ដោយគ្មានតម្លៃខ្លួន ទៅកាន់ក្លឹបក្នុងក្តីសុបិន Real Madri កាលឆ្នាំ២០២៤ នាមជាកីឡាករត្រូវបាន PSG ទិញពីក្លឹប Monaco នៅតម្លៃកំណត់ត្រាមួយត្រូវបានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប បង្ហាញថាមានចំនួន ២១៤លានដុល្លារ ជាមួយករណីនេះចៅក្រមបានប្រកាសថា សេចក្តីសម្រេចនឹងត្រូវប្រកាសនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ៕




