ជប៉ុន កំពុងប្រឈមនឹងវិបត្តិកើនឡើង «ផ្ទះខ្មោច»
18-11-2025 14:14
(បរទេស)៖ ឥឡូវនេះ ប្រទេសជប៉ុនមានផ្ទះទំនេរ ឬផ្ទះគ្មានមនុស្សនៅ (ផ្ទះខ្មោច) ជាភាសាជប៉ុនហៅថា «Akiya» ជិត៩លានខ្នង ដែលបង្ហាញពីវិបត្តិធ្លាក់ចុះចំនួនប្រជាជនយ៉ាងខ្លាំងរបស់ប្រទេសនេះ។ មូលហេតុនេះនៃវិបត្តិកើនឡើងផ្ទះគ្មានមនុស្សរស់នៅនេះ គឺដោយសារតែចំនួនប្រជាជនធ្លាក់ចុះយ៉ាងឆាប់រហ័ស និងមានវ័យចំណាស់ច្រើន។ អចលនទ្រព្យទាំងនេះជាច្រើននៅទទេស្អាត ដោយសារតែមនុស្សជំនាន់ក្រោយធ្វើចំណាកស្រុកទៅកាន់ទីក្រុង ខណៈដែលម្ចាស់ផ្ទះដែលមានវ័យចំណាស់បានស្លាប់ ដែលធ្វើឱ្យផ្ទះនៅជនបទគ្មានមនុស្សរស់នៅ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ប្រទេសជប៉ុនបានអនុម័តច្បាប់ ដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋនូវផ្ទះទំនេរទាំងនេះក្នុងតម្លៃថោក ឬឥតគិតថ្លៃ ចំពោះអ្នកស្រុកថ្មី និងជួសជុលវាឡើងវិញដើម្បីរស់នៅ។ លើកទឹកចិត្តឱ្យជួសជុល ឬបោះបង់ផ្ទះចាស់តាមរយៈការបញ្ចុះពន្ធ, ការកែប្រែគោលនយោបាយអភិវឌ្ឍទីក្រុង ដើម្បីបង្រួមតំបន់ស្នាក់នៅឱ្យមានប្រសិទ្ធភាព , ការឧបត្ថម្ភឱ្យអ្នកទិញបរទេស និងសហគមន៍ថ្មីចូលបង្កើតជីវិតឡើងវិញក្នុងតំបន់ជនបទ។
គួរជម្រាថា ខណៈពេលដែលចំនួនប្រជាជនរបស់ប្រទេសនេះបន្តថយចុះ ផ្ទះទទេទាំងនេះ ហាក់នៅច្រើនកុះករប្រៀបបានជាការរំលឹកដ៏គួរឱ្យខ្លាចនៃសង្គមដែលកំពុងធ្លាក់ចុះចំនួនប្រជាជន៕










