សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ មានកម្មវិធីសិក្សាថ្នាក់មត្តេយ្យដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កុមារ

18-11-2025 16:32

(ភ្នំពេញ)៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ មានកម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សាក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កុមារ ដើម្បីត្រៀមខ្លួនបន្តទៅកម្រិតបឋមសិក្សា ដោយទទួលបានបទពិសោធន៍សិក្សាដែលមាន សុវត្ថិភាព ភាពទំនួលខុសត្រូវ និងការយកចិត្តទុកដាក់ខ្ពស់។ កម្មវិធីមត្តេយ្យសិក្សាទទួលសិស្សអាយុចាប់ពី ២.៥ឆ្នាំឡើងទៅ និងរៀបចំជាបួនកម្រិត K0 (២.៥ ឆ្នាំ) K1 (៣ ឆ្នាំ) K2 (៤ ឆ្នាំ) K3 (៥ ឆ្នាំ)។

លក្ខណៈសំខាន់ៗនៃកម្មវិធីថ្នាក់មត្តេយ្យ (Early Childhood Program Highlights) រួមមាន៖

១៖ រៀនតាមរយៈការលេង (Learning Through Play)៖ ការលេង គឺជាគន្លឹះសំខាន់ក្នុងការរៀន និងអភិវឌ្ឍបញ្ញា, កុមារស្វែងយល់ពីបរិស្ថានតាមរយៈការស្រាវជ្រាវ និងសកម្មភាពពហុទម្រង់, បង្កើនជំនាញភាសា និងអក្ខរកម្ម, រៀនអំពីសង្គម និងវប្បធម៌តាមរយៈការលេងជាក្រុម, បង្ហាញគំនិត និងអារម្មណ៍របស់ខ្លួន, រៀនដោះស្រាយបញ្ហាពិតប្រាកដ និងគិតបែបវិភាគ និងស្តាប់ យល់ព្រម និងគោរពគំនិតអ្នកដទៃ។

២៖ អភិវឌ្ឍគ្រប់ផ្នែក (Holistic Development)៖ អភិវឌ្ឍន៍រាងកាយ អារម្មណ៍ ចិត្តសាស្ត្រ សង្គម និងភាសា, អភិវឌ្ឍជំនាញរស់នៅ និងការស្វែងរកចំណង់ចំណូលចិត្តរបស់កុមារ, កសាងចរិតវិជ្ជមាន និងភាពវៃឆ្លាតផ្នែកអារម្មណ៍ (Emotional Intelligence), អនុវត្តតាមកម្មវិធី Character & Leadership (CBL) ជាមួយគុណសម្បត្តិ៖ ភាពស្មោះត្រង់ ការទទួលខុសត្រូវ ការដឹងគុណ និងជំនាញភាពជាអ្នកដឹកនាំ

៣៖ បង្កើនជំនាញសង្គម និងអារម្មណ៍ (Social & Emotional Skills)៖ រៀនចែករំលែក សហការណ៍ និងធ្វើការជាក្រុម, រៀនគ្រប់គ្រងអារម្មណ៍ និងរក្សាវិន័យខ្លួនឯង, អនុវត្តការដោះស្រាយបញ្ហាជាដំណាក់កាល

៤៖ សុវត្ថិភាព និងបរិយាកាសល្អ (Safe & Supportive Environment)៖ បរិយាកាសរៀនដែលគាំទ្រ និងមានសុវត្ថិភាព, អនាម័យ និងសុវត្ថិភាពកុមារជាអាទិភាព, ទម្លាប់ប្រចាំថ្ងៃ៖ ការអនាម័យ ការគេង អាហារសុខភាពល្អ និងសកម្មភាពរាងកាយ

៥៖ សកម្មភាពចម្រុះ និងបែបច្នៃប្រឌិត (Creative & Diverse Activities)៖ សិល្បៈ តន្ត្រី រាំ ចម្រៀង, អាន សរសេរ និងល្បែងគណិតវិទ្យាមូលដ្ឋាន, សកម្មភាព STEM/STEAM ដើម្បីបង្កើនការស្រាវជ្រាវ និងការគិតវិទូ
៦៖ ការចូលរួមរបស់គ្រួសារ (Family Engagement)៖ ទំនាក់ទំនងជិតស្និទ្ធរវាងសាលា និងមាតាបិតា, រៀបចំប្រជុំឪពុកម្តាយ-គ្រូ ព្រឹត្តិការណ៍ថ្នាក់រៀន និងសាលា, ផ្តោតលើការរួមចំណែក និងការគាំទ្ររបស់គ្រួសារ
៧៖ ការវាយតម្លៃបន្ត (Continuous Assessment)៖ តាមដាន និងកត់ត្រាការអភិវឌ្ឍរបស់កុមារ, ផ្តល់មតិបញ្ជាក់សមរម្យតាមតម្រូវការមូលដ្ឋានសម្រាប់កុមារ, ធានាថាកុមារត្រៀមខ្លួនប្រសើរ ដើម្បីបន្តទៅកម្រិតបឋមសិក្សា

សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ តែងតែមានគោលបំណងបង្កើតបរិយាកាសសិក្សា ដែលអនុញ្ញាតឱ្យកុមាររៀនដោយរីករាយ មានភាពទំនុកចិត្ត និងពេញចិត្តនៅរៀងរាល់ថ្ងៃ។ ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖ កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន), កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ, កម្មវិធីអនុវត្តជាក់ស្តែងតាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប, កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese), កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល

កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់), កម្មវិធីសិល្បៈ និងកីឡា, កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី), កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់, កម្មវិធី Survival Skill and Life Skill, កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ, កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក, កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស និងកម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។

ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។ ឱកាសទទួលបានអាហារូបករណ៍៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។

វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរសព្ទលេខ៖ សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។ សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕