Alcaraz បានដកខ្លួនចេញពីការប្រកួត Davis Cup ចំពោះបញ្ហាសរសៃពួរភ្ហៅ

19-11-2025 09:21

(អ៉ីតាលី)៖ កីឡាករលំដាប់លេខ ១ពិភពលោក Carlos Alcaraz បានប្រកាសពីការដកខ្លួនចេញពីការប្រកួត Davis Cup Finals 2025 នៅទីក្រុង Bologna ដោយសារតែរបួសសរសៃពួរភ្លៅហើមខ្លាំង, នេះបើយោងតាមការលើកឡើងរបស់កីឡាកររូបនេះកាលពីថ្ងៃអង្គារ ។

តាមរយៈបញ្ហានេះ Alcaraz បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលបានខកខានការប្រកួតនេះ បន្ទាប់ពីបានព្យាយាមប្រជែងពាន ATP Finals 2025 យ៉ាងធ្ងន់ធ្ងរនៅជំនួបចាញ់លេខ២ ពិភពលោក Jannik Sinner ក្នុងការប្រកួតដណ្តើមជើងឯកកាលពីថ្ងៃអាទិត្យ ។

ការដកខ្លួននេះដែរ បានបង្កផលប៉ះពាល់យ៉ាងធំសម្រាប់ក្រុមអេស្ប៉ាញ នឹងអ្នករៀបចំការប្រកួត គឺសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ដែលនឹងមិនមានវត្តមានរួមគ្នាពីសំណាក់ម្ចាស់លេខ១ និងលេខ២ ពិភពលោកក្នុងការប្រកួតប្រជែងនេះ ។

សូមជម្រាបផងថា ការប្រកួតពានរង្វាន់ Davis Cup Finals 2025 បានចាប់ផ្តើមលេងតាំងពីថ្ងៃទី១៨-២៣ ខែវិច្ឆិកានេះ ខណៈក្រុមម្ចាស់ផ្ទះអ៉ីតាលី ត្រូវប្រឈមមុខជាមួយក្រុមអូទ្រីស ដើម្បីឡើងទៅប៉ះក្រុមប៊ែលហ្ស៊ិក ដែលយកឈ្នះក្រុមបារាំង ២សិតដាច់ ។

ខណៈក្រុមអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយសាធារណរដ្ឋឆែក នៅថ្ងៃព្រហស្បតិ៍ ហើយក្រុមអាហ្សង់ទីន ប៉ះក្រុមអាល្លឺម៉ង់ ក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ ៕