Ronaldo បង្ហាញវត្តមានចូលរួមកិច្ចប្រជុំរវាងលោក Trump និងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតនៅសេតវិមាន

19-11-2025 10:26

(អាមរិក)៖ តារាបាល់ទាត់ឆ្នើមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានចូលរួមកិច្ចប្រជុំមួយនៅសេតវិមានរួមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក Trump បានបង្ហាញការស្វាគមន៍ចំពោះមេដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដែលមេដឹកនាំរូបនេះកំពុងស្វែងរកការស្តារឡើងវិញនូវមុខមាត់សកល បន្ទាប់ពីការសម្លាប់អ្នកកាសែត Jamal Khashoggi ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ និងគោលដៅពង្រឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ។ ខណៈ Ronaldo ជាផ្នែកមួយនៃគណៈប្រតិភូផ្លូវការរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ។

សម្រាប់វត្តមានស្ថិតក្នុងកិច្ចប្រជុំនៅសេតវិមានរបស់ Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ៩៥០គ្រាប់សរុបសម្រាប់ក្លឹប និងប្រទេស ដែលបានចុះកិច្ចសន្យាលេងឱ្យក្រុម Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត រហូតដល់ឆ្នាំ២០២៧ ផងនោះ ដោយភាគច្រើននៃលក្ខខណ្ឌក្នុងកិច្ចសន្យា គឺស្ថិតក្នុងកម្មសិទ្ធិរបស់មូលនិធិវិនិយោគសាធារណៈដែលគ្រប់គ្រងដោយព្រះអង្គម្ចាស់ Mohammed bin Salman ៕