ហ្វាំងឡង់ បង្កើតប្រព័ន្ធអគ្គិសនីឥតខ្សែ ខណៈថាមពលអាចផ្លាស់ទីដោយសេរីតាមរយៈខ្យល់

19-11-2025 13:51

(បរទេស)៖ គ្មានខ្សែ គ្មានដែនកំណត់ ថាមពលសុទ្ធ នេះជាអ្វីដែលហ្វាំងឡង់កំពុងធ្វើ។ ក្នុងការវិវត្តន៍ដ៏សំខាន់មួយ ប្រទេសហ្វាំងឡង់បានសាកល្បងប្រើប្រាស់ថាមពលអគ្គិសនីឥតខ្សែដោយជោគជ័យ ពោលគឺបញ្ជូនថាមពលតាមអាកាសដោយមិនចាំបាច់ប្រើខ្សែ ឌុយ ឬហេដ្ឋារចនាសម្ព័ន្ធដែលអាចមើលឃើញ ដូចធម្មតាឡើង។

របកគំហើញនេះ សម្គាល់អនាគតមួយដែលឧបករណ៍អាចសាកបានដោយមិនចាំបាច់ដោតឌុយ។ វិស្វករបានបង្កើតប្រព័ន្ធមួយ ដែលផ្ទេរថាមពលដោយសុវត្ថិភាពលើចម្ងាយខ្លីដោយប្រើរលកវិទ្យុ។ វាអាចផ្តល់ថាមពលដល់ឧបករណ៍អេឡិចត្រូនិចតូចៗដូចជាឧបករណ៍ចាប់សញ្ញា ភ្លើង ឬឧបករណ៍វេជ្ជសាស្ត្រដោយមិនចាំបាច់ប៉ះរាងកាយ។ លទ្ធផល គឺជាវិធីប្រសើរជាងមុន និងអាចបត់បែនបានជាងមុន ក្នុងការចែកចាយអគ្គិសនី។ ទោះបីជា វាស្ថិតនៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែការអភិវិឌ្ឈន៍នេះ គឺពិតជាមានសក្តានុពលធំធេងណាស់។ សូមស្រម៉ៃថា ទីក្រុងដែលគ្មានខ្សែរជាប់គ្នា ផ្ទះឆ្លាតវៃដែលមានឧបករណ៍សាកថ្មដោយខ្លួនឯង ឬកន្លែងសាធារណៈដែលថាមពលដោយមើលមិនឃើញ គឺពិតជាប្រសើរណាស់ ព្រោះវាកាត់បន្ថយភាពរញ៉េរញ៉ៃ បង្កើនប្រសិទ្ធភាព និងផ្លាស់ប្តូររបៀបដែលថាមពលទៅដល់យើង។

គួរជម្រាបថា បច្ចេកវិទ្យានេះត្រូវបានគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នសម្រាប់សុវត្ថិភាព និងត្រូវបានរចនាឡើងដើម្បីដំណើរការក្នុងកន្លែងដែលវាត្រូវបានគេគ្រប់គ្រងបាន។ វាជាសញ្ញាមួយទៀតដែលបង្ហាញថា វិធីដែលយើងប្រើប្រាស់ថាមពលកំពុងផ្លាស់ប្តូរ ហើយប្រទេសហ្វាំងឡង់កំពុងជួយដឹកនាំផ្លូវ៕