បើកការដ្ឋានសាង់សងគម្រោងសំណង់ផ្ទះល្វែងមានជ័យ LIM DA .58 នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ និងឧបត្ថម្ភអំណោយមួយចំនួនដល់អាជ្ញាធរ និងកងកម្លាំង

19-11-2025 14:32

(បន្ទាយមានជ័យ)៖ គម្រោង សំណង់ ផ្ទះល្វែងមានជ័យ LIM DA .58 ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបើការដ្ឋានសាងសង់ហើយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីនេះធ្វើឡើងក្រោមវត្តមានបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងលោក យ៉ា គឹមហ៊ុយ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

គម្រោងខាងលើនេះក៏បានចាប់ផ្តើមបុកគ្រឹះបើកការដ្ឋានសាងសង់ និងបើកលក់ហើយ ដោយអ្នកទិញនៅថ្ងៃបើកការដ្ឋាននេះ នឹងមានការបញ្ចុះតម្លៃ ២០០០០ដុល្លារភ្លាមៗ ប្រភេទផ្ទះល្វែងកំពស់៣ជាន់ ប្លង់សេ២សន្លឹក បន្ទប់គេង៤បន្ទប់ទឹក៥ កន្លែងទទួលភ្ញៀវ និងផ្ទះបាយធំទូលាយ ដោយលេខទំនាក់ទំនងការិយាល័យលក់ 092 51 8888 - 070 29 3333 - 097 3333 022 ។

ក្នុងឱកាសនោះ លោកឧកញ៉ាឡាច ប៊ុនលីម និងលោកស្រី ម្ចាស់គម្រោងសំណង់ ផ្ទះល្វែងមានជ័យ LIM DA .58 បានថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ដែលប្រឹងប្រែងស្វែងរកសន្តិភាព ជាពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្តក្រុង ដែលបានចូលរួមចំណែកក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ យោធា និងនគរបាលការពារព្រំដែន នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អន្តរជាតិស្ទឹងបត់។

លោកឧកញ៉ាក៏បានឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ទៅតាមអង្គភាពរដ្ឋបាលស្រុកក្រុង និងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងទៅតាមតម្រូវការ។

អំណោយផ្ដល់ជូននាឱកាសនោះរួមមាន បណ្ឌិត ប៉ាន់ខែម ប៊ុនថន សាច់ក្រក ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន៤លានរៀល, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សាច់ក្រក ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន៤លានរៀល។

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងភូមិភាគ៤ និងតំបន់សឹករងខេត្តសាច់ក្រក២០០គីឡូក្រាម ទឹកសុទ្ធ ២០០យួរ និងថវិកាចំនួនចំនួន៤លានរៀល។ លោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សាច់ក្រក ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន៤លានរៀល។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សាច់ក្រក ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន ៤លានរៀល និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សាច់ក្រក ៧០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន១លានរៀល។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ការិយាល័យទំនាក់ទំនងព្រំដែន, លោកវីរសេនីយ៍ទោ លេង ហុងលាង បញ្ជាការដ្ឋានផ្នែកសឹករងក្រុងប៉ោយប៉ែត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត, បញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ 911, បញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកលេខ 891,នគរបាលអន្តោប្រវេសន៍ប្រវេសន៍ច្រកទ្វារស្ទឹងបទ, នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងមួយអង្គភាពៗទទួលបានសាច់ក្រក៣០គីឡូក្រាម ទឹកសុទ្ធ១០០យួរ និងថវិកា ៥០ម៉ឺនរៀលផងដែរ។ ថវិកាសរុបទាំងអស់ ២៥លានរៀលសាច់ក្រក ៩១០គីឡូក្រាម និងទឹកសុទ្ធ ១,៥០០យូរផងដែរ៕