អស្ចារ្យ! ការ៉ាកាវ ដែលមានប្រជាជនតែ ១៥ម៉ឺននាក់ប៉ុណ្ណោះ ឡើងទៅលេង World Cup 2026
19-11-2025 17:31
(បរទេស)៖ ប្រទេសស្ថិតនៅតំបន់អាមេរិកខាងជើង ការ៉ាកាវ បានឈានលេង World Cup 2026 ជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រទេសដែនដីកោះមួយនេះ បានក្លាយជាក្រុមតូចជាងគេបំផុត ជាមួយនឹងដង់ស៊ីតេប្រជាជនសរុបតែ ១៥០,០០០នាក់ប៉ុណ្ណោះ ។ ខណៈកាលពី ១០ឆ្នាំមុន ពួកគេបានស្ថិតនៅលេខរៀងទី១៥០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA មុនឡើងមកឈរលេខ៨២ នាបច្ចុប្បន្ន។
គួរបញ្ជាក់ផងថា ការ៉ាកាវ បានបញ្ចប់ក្នុងតំណែងលេខ១ ប្រចាំពូល C ពីវគ្គជម្រុះជុំទី៣ នៅតំបន់អាមេរិកខាងជើង Cocacaf តាមរយៈលេងស្មើ ០-០ ទល់ម្ចាស់ផ្ទះចាម៉ៃកានាព្រឹកថ្ងៃពុធ (ម៉ោងនៅកម្ពុជា)។
ខណៈនេះក្រុមផ្លូវការមានកៅអីជុំចុងក្រោយ ៦ក្រុមពីតំបន់អាមេរិកខាងជើង Concacaf មានក្រុមការ៉ាកាវ ហៃទី និងក្រុមប៉ាណាម៉ា លើកលែងតែក្រុមអាមេរិក ម៉ិចស៊ិក និងកាណាដា ដែលជាម្ចាស់ផ្ទះ World Cup 2026 ជំនាន់ទី២៣ នេះ៕



