សកម្មភាពពិសោធន៍សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រ កម្មវិធីមធ្យមសិក្សា នៃសាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ
20-11-2025 14:43
(ភ្នំពេញ)៖ ការសិក្សាស្វែងយល់ពីប្រូទីសទឹកសាប និងការសន្និដ្ឋានរបស់សិស្សសិស្សានុសិស្ស កម្រិតមធ្យមនៃសាលាបញ្ញាសាស្ត្រអន្តរជាតិ ហ្គ្រេនភ្នំពេញ ត្រូវបានដឹកនាំដោយគ្រូជំនាញមុខ វិជ្ជាជីវៈវិទ្យា ដើម្បីធ្វើការពិសោធន៍ស្តីពី ប្រូទីសទឹកសាប។ សកម្មភាពពិសោធន៍នេះ ជួយដល់សិស្សានុសិស្ស របស់យើងឱ្យយល់បន្ថែមពីការសិក្សានៅក្នុងថ្នាក់ ជំរុញឱ្យពួកគេរឹតតែចង់ដឹងបន្ថែមក្នុងទិដ្ឋភាពជាក់ស្តែង និង លើកទឹកចិត្តសិស្សានុសិស្សឱ្យស្វែងយល់ពីអ្វីដែលថ្មីៗ។
បន្ទាប់ពីការធ្វើការពិសោធន៍ សិស្សានុសិស្សនឹង៖
១. ស្គាល់ច្បាស់អំពីប្រភេទរបស់ប្រូទីសទឹកសាប ជម្ងឺដែលបង្កឡើងដោយប្រូទីស និងពីបៀបការពារខ្លួន។
២. ទទួលបានជំនាញមូលដ្ឋាននៃប្រើមីក្រូទស្សន៍។
៣. យល់ពីទំនាក់ទំនងអេកូឡូស៊ី។
ក្នុងពេលធ្វើការពិសោធន៍ សិស្សានុសិស្សបានស្វែងយល់ និងអាចកំណត់ពីប្រភេទនៃប្រូទីសនីមួយៗទៅលើ រូបរាង ទំហំ និងរបៀបធ្វើចលនារបស់ពួកវា ដូចជា អឺគ្លែន សារ៉ាយខៀវ-បៃតង ដាប់ញ៉ា ឌីយ៉ាតូមេ ប៉ារ៉ាមេស៊ី និង អាមីប ដោយការប្រើប្រាស់ឧបករណ៍មីក្រូទស្សន៍។
បន្ថែមលើនេះទៅទៀត សិស្សានុសិស្សបានពង្រឹងលើការធ្វើការងារជាក្រុម ការសង្កេត ការកត់ត្រា និងការ ប្រើប្រាស់សម្ភារៈមួយចំនួនដូចជា មីក្រូទស្សន៍ ឡាម៉ែល ពីប៉ែត្រ ប្រអប់ប៉ែទ្រី និងបន្ទះឡាមជាដើម។ តាមរយៈលទ្ធផលពិសោធ សិស្សម្នាក់ឈ្មោះ ទូច មុនី បានទាញសេចក្ដីសន្និដ្ឋានបានថា៖ ប្រូទីសមានពីរ ប្រភេទ គឺប្រូទីសដូចរុក្ខជាតិ (ពណ៌បៃតង) និងប្រូទីសសត្វ (ជាសត្វតូចៗ និងមានរោមច្រើន)។
ការសិក្សាបែប STEM នៅក្នុងមេរៀននេះ
* វិទ្យាសាស្ត្រ (Science): សិស្សរៀនសង្កេតពីភាវៈមានជីវិតនៅក្នុទឹក។
* បច្ចេកវិទ្យា (Technology): ចេះប្រើប្រាស់ឧបករណ៍ពិសោធន៍បានត្រឹមត្រូវ។
* វិស្វកម្ម (Engineering): រៀបចំដំណើរការអនុវត្តន៍ និងវិធីសាស្រ្តអនុវត្តន៍ការពិសោធន៍ឲ្យកាន់តែប្រសើរឡើង។
* គណិតវិទ្យា (Mathematics): សង្កេតពីចំនួនភាវៈនោះ (ប្រូទីស) ពីប្រភពទឹកដែលបានយកមកការពិសោធន៍។
ការចូលរួមសកម្មនេះ ជួយឲ្យសិស្សនុសិស្សរបស់យើង មានការអភិវឌ្ឍគំនិតបែបវិទ្យាសាស្ត្រ ជំនាញ សិក្សាដោយធ្វើការអនុវត្តន៍ជាក់ស្តែងតាមការពិសោធន៍ និងបច្ចេកវិទ្យា ដែលជាគន្លងដ៏សំខាន់ក្នុងការ អប់រំសតវត្សទី ២១។
ឧត្តមប្រយោជន៍ដែលទទួលបានពីការសិក្សា នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញ៖
១. កម្មវិធីសិក្សាមាន ៣ ភាសា (ខ្មែរ-អង់គ្លេស-ចិន)
២. កម្មវិធីសិក្សាជាតិទំនើបបែបសតវត្សរ៍ទី២១ បង្រៀនដោយគ្រូមានបទពិសោធន៍ច្រើនឆ្នាំ
៣. កម្មវិធីអនុវត្តជាក់ស្តែង (មុខវិជ្ជាវិទ្យាសាស្ត្រ) តាមរយៈបន្ទប់ពិសោធន៍មានសម្ភារៈសំបូរបែប
៤. កម្មវីធីសិក្សាអន្តរជាតិស្តង់ដារ Cambridge UK (English) និង YCT, HSK and HSKK (Chinese)
៥. កម្មវិធីសិក្សាបច្ចេកវិទ្យា និងឌីជីថល
៦. កម្មវិធីបណ្តុះគុណធម៌ និងមគ្គុទ្ទេសគ៏ (ការពង្រឹងវិន័យ សីលធម៌ គុណធម៌ គឺជាយន្តការគ្រឹះដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្ពស់)
៧. កម្មវិធីសិល្បៈ និងកីឡា
៨. កម្មវិធីសមាធិ (អប់រំចិត្ត អភិវឌ្ឍន៍ផ្នែកអារម្មណ៍ និងសតិបញ្ញាស្មារតី)
៩. កម្មវិធីតម្រង់ទិសសិស្ស និងប្រឹក្សាយោបល់
១០. កម្មវិធី Survival Skill and Life Skill
១១. កម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សទាំងក្នុងសាលា កម្រិតជាតិ និងអន្តរជាតិ
១២. កម្មវិធីទស្សនកិច្ចសិក្សាក្នុងស្រុក និងក្រៅស្រុក
១៣. កម្មវិធីសិក្សាភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ Cambridge UK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិ នៃចក្រភពអង់គ្លេស
១៤. កម្មវិធីសិក្សាភាសាចិនពេញម៉ោង និងក្រៅម៉ោង ស្តង់ដារអន្តរជាតិ YCT, HSK and HSKK និងកម្មវិធីប្រឡងតេស្តស្តង់ដារអន្តរជាតិចិន។
ទទួលចុះឈ្មោះសិស្សថ្មី ចូលរៀនជារៀងរាល់ថ្ងៃ៖ សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងហ្គ្រេនភ្នំពេញនៅតែបន្តទទួល ការចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដូចនេះ សូមមាតាបិតាប្រញាប់ចុះឈ្មោះឱ្យទាន់ពេល ដើម្បីឱ្យកូនៗទទួលបានឱកាសចូលរៀនក្នុងបរិយាកាសសិក្សាដ៏មានគុណភាព។
ឱកាសទទួលបានអាហារូបករណ៍៖ សាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាសែនសុខ និងហ្គ្រេនភ្នំពេញ ផ្ដល់អាហារូបករណ៍ពិសេសជូនសិស្សថ្មី គ្រប់រូប ដោយគ្រាន់តែធ្វើតេស្ត និងចុះឈ្មោះចូលរៀន នឹងទទួលបានអាហារូបករណ៍ភ្លាម។
វគ្គសិក្សាថ្មីសម្រាប់កម្មវិធីភាសាអង់គ្លេស-ចិនទូទៅពេញម៉ោង និងក្រៅម៉ោងគ្រប់កម្រិត ទទួលធ្វើតេស្ត និង ចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខ និងសាខាហ្គ្រេនភ្នំពេញ តាមទូរសព្ទលេខ៖
* សាខាសែនសុខ៖ ០៧៧ ៩៥៩ ២២២ / ០២៣ ៩៩៩៩ ៣៦ / ០២៣ ៩៩៩៩ ៨៧។
* សាខាហ្គ្រេនភ្នំពេញ៖ ០១៦ ៨៨៨ ៣១៩ / ០៧៧ ៨៨៨ ៣១៩ / ០៦៨ ៨៨៨ ៣១៩៕
























