កីឡាករវាយកូនហ្គោលអន្តរជាតិលំដាប់ពិភពលោក នឹងបន្តការប្រកួត១សប្តាហ៍នេះនៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ «Vattanac Legends Championship Legacy Edition»

20-11-2025 15:56

(ភ្នំពេញ)៖ ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅ កីឡាករវាយកូនហ្គោលអន្តរជាតិ ដែលមកចូលរួមការប្រកួតកីឡាវាយកូនហ្គោល Vattanac Legends Championship សម្រេចបន្តការប្រកួតមួយបន្ថែម ដែលមានរយៈពេលមួយសប្តាហ៍ទៀតសម្រាប់ការប្រកួត Vattanac Legends Championship Legacy Edition បន្ទាប់ពីដំណើរកម្សាន្តទស្សនាប្រាសាទអង្គរវត្ត។ នេះគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មាន សម្រាប់ការប្រកួតអន្តរជាតិដែលរៀបចំរហូតដល់ចំនួន២ ក្នុងប្រទេសតែមួយ ដែលនេះបង្ហាញថា ប្រទេសកម្ពុជាពិតជាមានចំណុចពិសេសទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិ។

គួរបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតពាន Vattanac Legends Championship Legacy Edition នឹងត្រូវរៀបចំបន្ទាប់ពីព្រឹត្តិការណ៍ Vattanac Legends Championship ហើយកីឡាករវាយកូនហ្គោលលំដាប់ពិភពលោក នឹងត្រូវបន្តការប្រកួតបន្តទៀត ហើយក៏ជាការទន្ទឹងរង់ចាំទស្សនារបស់អ្នកគាំទ្រ ដែលស្រឡាញ់វិស័យវាយកូនហ្គោលនៅកម្ពុជា៕