LPGA Tour 2026 នឹងមានប្រាក់រង្វាន់កំណត់ត្រា ១៣២លានដុល្លារ តិចជាង២០២៥

20-11-2025 15:58

(បរទេស)៖ សម្រាប់កាលវិភាគប្រកួតវាយកូនហ្គោល LPGA Tour 2026 នឹងចំនួន ៣៣កម្មវិធីប្រកួតដែលនឹងលេងនៅប្រទេសចំនួន១៣ ជាមួយនឹងប្រាក់រង្វាន់កំណត់ត្រាកើនដល់ ១៣២លានដុល្លារ ច្រើនជាង២០២៥ ដែលមានចំនួន ១៣៣.១លានដុល្លារ ហើយស្ថិតក្នុងកាលវិភាគនេះ ក៏បានរាប់បញ្ចូលការប្រកួតនៅប្រទេសហូឡង់ផងដែរ ។

លោក Craig Kessler ប្រធានគ្រប់គ្រង LPGA បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលបានបង្កើតឡើង ហើយកាន់តែរំភើបថែមទៀតនោះ គឺទិសដៅដែលយើងកំពុងឆ្ពោះទៅ កាលវិភាគនេះនិងបង្ហាញអំពីការងារ ដែលយើងបានខិតខំប្រឹងប្រែង ការកែលម្អ និងការបន្តបង្កើនប្រាក់រង្វាន់ ។

សូមជម្រាបផងថា សម្រាប់រដូវកាល២០២៦ នឹងចាប់ផ្តើមដំបូងនៅទីក្រុង Orlando រដ្ឋ Florida នៅការដណ្តើមពាននៃកម្មវិធី Hilton Grand Vacations Tournament of Champions ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ។

ខណៈកម្មវិធីបញ្ចប់នៃរដូវកាល LPGA 2026 នឹងបញ្ចប់នៅ Sunshine State នៅឯ Grant Thornton Invitational ក្នុងទីក្រុង Naples រដ្ឋ Florida ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ដែលជាព្រឹត្តិការណ៍ក្រៅផ្លូវការមួយក្នុងចំណោមព្រឹត្តិការណ៍ពីរនៅលើប្រតិទិន។

បើយយោងតាម LPGA official event ក្នុងចំណោមកម្មវិធីប្រកួតនេះ គឺមានតែកម្មវិធីការប្រកួត U.S. Women's Open នៅតំបន់ Pacific Palisades រដ្ឋ California មានទំហំទឹកប្រាក់រង្វាន់ ១២លានដុល្លារ ហើយនៅការប្រកួត AIG Women’s Open នៅប្រទេសអង់គ្លេស មានប្រាក់រង្វាន់ ៩.៧៥លានដុល្លារ ៕