ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត «New MG HS» ស៊េរីថ្មីមកកាន់ទីផ្សារកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សំបូរបែប

20-11-2025 17:15

(ភ្នំពេញ)៖ រថយន្ត MG HS ជំនាន់ចុងក្រោយបង្អស់បានបង្ហាញខ្លួន និងត្រៀមរួចជាស្រេចក្នុងការទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលកំពុងស្វែងរករថយន្តថ្មីប្រភេទ SUV នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយមានការរចនាបែបថ្មី និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយ។ រថយន្ត MG HS ស៊េរីថ្មីបានកំពុងឈរនៅទីតាំងដ៏ទាក់ទាញសម្រាប់អ្នកទិញ ដែលកំពុងស្វែងរករថយន្ត SUV ទំនើប ដែលសម្បូរដោយមុខងារប្រើប្រាស់ដែលជាជំនួយការបើកបរ និងមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែជាង ៣ម៉ឺន៧ពាន់ដុល្លារប៉ុណ្ណោះ។

ស្វែងយល់ពីរថយន្ត MG HS ស៊េរីថ្មីដែលបានរួមបញ្ចូលគ្នារវាងរចនាបទដ៏ទាន់សម័យ និង មានដំណើរការបើកបរដ៏មានថាមពល។ វាមិនត្រឹមតែអាចគ្រប់គ្រង និងផ្តល់ផាសុកភាពខ្ពស់គ្រប់ការធ្វើដំណើរតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវអនុស្សាវរីយ៏បានយ៉ាងល្អថែមទៀតផង។ លក្ខណៈពិសេសរថយន្តនេះគឺ ល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងទីក្រុង, ដំណើរផ្សងព្រេងនាចុងសប្តាហ៍ ឬការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកទៅបំពេញការងារអាជីវកម្មវផ្សេងៗ ជាមួយរថយន្ត MG HS ស៊េរីថ្មីដែលផ្តល់នូវថាមពលបើកបរដ៏មានប្រសិទ្ធភាពខ្ពស់។ វាក៏ផ្តល់នូវផាសុកភាពខ្ពស់ និង មានភាពប្រណិតសម្រាប់ការបើកបរជាប្រចាំថ្ងៃផងដែរ។ លោកអ្នកនឹងទទួលបានការបើកបរយ៉ាងមានទំនុកចិត្ត និង ភាពទាក់ទាញបំផុតជាមួយរថយន្ត MG HS ដែលរថយន្តផ្សេងៗមួយចំនួនមិនអាចផ្តល់ឱ្យបាន។ យើងនឹងបង្ហាញពីលក្ខណៈពិសេសខ្លះៗអំពីរថយន្ត New MG HS៖

ការរចនារូបរាងថ្មី៖ រថយន្ត MG HS ស៊េរីថ្មីបានបង្ហាញខ្លួនជាមួយរូបរាងថ្មីស្រឡាងកាន់តែទាក់ទាញ និងប្រណិតជាងម៉ូឌែលមុនទៅទៀត។ នៅផ្នែកខាងមុខ បានបំពាក់នូវភ្លើង LED ដ៏ស្រស់ស្អាតដែលមានមុខងារក្នុងការបំភ្លឺផ្លូវនៅពេលយប់ និង ជា Daytime Running Light ដែលបង្កើនភាពទាក់ទាញពេលបើកបតាមដងផ្លូវនាពេលថ្ងៃ។ ជាមួយប៉ាណាខាងមុខដ៏ស្រស់ស្អាតនិងមានអំណាចបំផុតដែលបានរួមចំណែកផ្តល់ឱ្យរថយន្តកាន់តែលេចធ្លោ។ សម្រាប់ផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុងឡើងវិញផងដែរ ជាមួយនឹងបំពង់ស៊ីម៉ាំងភ្លោះ, ចង្កៀងក្រោយប្រភេទLED, អមដោយ Spoiler បែបស្ព័រ, និង មានយ៉ាន់កាន់បែបស្ព័រទំហំ ១៩អ៊ីញ ដែលបង្កើនសម្រស់កាន់តែទាន់ទាញ និងជាលក្ខណៈពិសេសដែលជំនួយក្នុងពេលបើកបរគ្រប់ស្ថានភាពផ្លូវ។

ការរចនាផ្នែកខាងក្នុង: សម្រាប់កាប៊ីនខាងក្នុងត្រូវបានរចនាធ្វើឡើងយ៉ាងប្រណិតដោយបំពាក់នូវសម្ភារៈមានគុណភាពខ្ពស់ដូចជា៖ ពូកស្បែកពណ៌ឈើរីដ៏ប្រណិត, បំពាក់ដោយភ្លើង Ambient Light បំភ្លឺជុំវិញផ្ទៃខាងក្នុងរថយន្ត ព្រមទាំងមានដំបូលលើបិទបើកបានប្រភេទ Panoramic និង មានកៅអីបែបស្ព័រ Sport-style Seat ដែលផ្តល់នូវអារម្មណ៏ល្អអស្ចារ្យក្នុងពេលធ្វើដំណើរ។

ប្រព័ន្ធបច្ចេកវិទ្យា និង ការកម្សាន្ត: ទាក់ទងនឹងបច្ចេកវិទ្យាវិញ រថយន្ត MG HS ស៊េរីថ្មីមិនធ្វើឱ្យអ្នកខកបំណងនោះទេ ដោយវាបានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសជាច្រើនដ៏សំបូរបែបដូចជា៖

- អេក្រង់កម្សាន្តភ្លោះ និង កុងទ័រឌីជីថលទំហំ ១២.៣ អ៊ីញ
- ប្រព័ន្ធសោឆ្លាតវៃ ដែលអាចចេញចូលរថយន្តដោយមិនប្រើប្រាស់សោរ
- មុខងារ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទនិងរថយន្តដើម្បីមើលផែនទីបាន
- ប្រព័ន្ធបំពង់សំឡេងកម្រិតខ្ពស់ Premium Speaker
- ទ្វារឃ្លុបក្រោយបិតបើកអូតូ
- ឃ្លុបក្រោយធំទូលាយអាចផ្ទុកសម្ភារៈបានច្រើន (ទំហំចន្លោះពី ៤៦៣លីត្រ និងអាចពង្រីកបានដល់ ១២៨៧ លីត្រពេលបត់កៅអីជួរទី២អោយរាបស្មើរ)។

ដំណើរការបើកបរ និងប្រព័័ន្ធសុវត្ថិភាព: សម្រាប់ទីផ្សារប្រទេសកម្ពុជាគឺមានការទទួលស្គាល់លើការប្រើប្រាស់រថយន្តដែលមានទំហំម៉ាស៊ីនតូចប៉ុន្តែផ្តល់ថាមពលបានខ្លាំង ដូច្នេះក្នុងនាមជាអ្នកផលិតរថយន្តដូចជា New MG HS ក៏បានគិតគូរអំពីចំនុចពិសេសនេះដែរ ដោយបំពាក់នូវ៖
- ម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbocharged អាចផលិតកម្លាំងបាន170 hp និង កម្លាំងរមួល 250 Nm ដោយភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ។
- ចំណែកប្រព័ន្ធសុវត្ថិភាពគឺមកជាកញ្ចប់តែម្តងរួមមាន៖ ពោងសុវត្ថិភាព, ឧបករណ៍ចាប់សញ្ញាពេលមានរថយន្តវារជែង, សេនស័រក្រោយជំនួយពេលចត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធជំនួយពេលចុះចំណោទនិងឡើងទួលខ្ពស់, និងមានមុខងារ ADAS មួយចំនួនដូចជា (ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធ front collision warning, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធ blind spot detection និងប្រព័ន្ធជំនួយសុវត្ថិភាពផ្សេងៗទៀត។ល។)។

សរុបមក ហេតុអ្វីបានជារថយន្ត New MG HS ក្លាយជាជម្រើសល្អបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា? ដោយសារតែអ្នកប្រើប្រាស់រថយន្តថ្មីនៅប្រទេសកម្ពុជា តែងតែផ្តល់អទិភាពសំខាន់លើ តម្លៃរថយន្ត, សេវាកម្ម, គុណភាព និង បំពាក់ដោយបច្ចេកវិទ្យាទំនើប នៅពេលទិញរថយន្តថ្មីប្រភេទ SUV ដូច្នេះហើយទើបរថយន្ត New MG HS ផ្តល់នូវលក្ខណៈពិសេសដូចជា៖
- រថយន្តដែល «មើលទៅប្រណិត» ប៉ុន្តែមិនចាំបាច់ចំណាយលុយច្រើនក្នុងការទិញរថយន្តដែលមានតម្លៃខ្ពស់ពេកនោះទេ។

- ជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដោយសារ ផ្នែកខាងក្នុងគឺមានទំហំធំទូលាយ, មានលក្ខណៈពិសេសដ៏សំបូរបែប និងភាពងាយស្រួលប្រើប្រាស់។
- រូបរាងបានអាប់ឌែតថ្មីស្រឡាង និង ទំនើប ព្រោះថាអតិថិជនតែងតែស្វែងរកអ្វីថ្មីៗទាន់សម័យ។
- មានការធានាគុណភាពត្រឹមត្រូវពីរោងចក្រអន្តរជាតិ និង ទទួលបានសេវាកម្មថែទាំ និងជួសជុសក្រោយពេលលក់ Aftersales Support។
- មានសេវាកម្មវៃដូររថយន្ត trade-in service។

ខណៈដែលរថយន្ត New MG HS ស៊េរីថ្មីបានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ ស្របពេលវេលាដ៏អំណោយផលដែលប្រជាជនកម្ពុជាកំពុងមានតម្រូវការខ្ពស់លើវិស័យរថយន្ត SUV ដោយអ្នកប្រើប្រាស់តែងតែរំពឹងអំពីរថយន្តដែលមានតម្លៃសមរម្យសម្រាប់ថវិការបស់ពួកគេ ដូច្នេះរថយន្ត New MG HS ដែលមានការរចនាបែបថ្មី, បំពាក់ដោយបច្ចេកវិទ្យាទំនើប និង ជាម៉ាកយីហោរថយន្តដ៏រឹងមាំមានទីផ្សារល្អ និង មានតម្លៃប្រកួតប្រជែងនៅក្នុងផ្នែករថយន្ត SUV នឹងក្លាយជាជម្រើសដំបូងនៅក្នុងបេះដូងអ្នកកំពុងស្វែងរករថយន្តថ្មី។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត SUV ដែលរួមបញ្ចូលគ្នានូវរចនាបទទាន់សម័យ មានផាសុកភាពខ្ពស់ និងបំពាក់នូវលក្ខណៈពិសេសទំនើបៗ នោះរថយន្ត MG HS ប្រាកដជាធានាបាននូវការចាប់អារម្មណ៍ខ្លាំង៕