លទ្ធផលចាប់ឆ្នោតនៃវគ្គជម្រុះអន្តរទ្វីប Intercontinental ប្រជែងកៅអី World Cup 2026

20-11-2025 19:49

(បរទេស)៖ ការចាប់ឆ្នោតជ្រើសរើសគូប្រកួតសម្រាប់ក្រុមកន្លះកៅអីមកពី ៥តំបន់ ដើម្បីប្រកួតប្រជែងកៅអីឡើងទៅលេង World Cup នាឆ្នាំក្រោយនេះនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ត្រូវបានរកឃើញពីការរៀបចំដោយសហព័ន្ធ FIFA នារាត្រីថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកានេះ នៅទីស្នាក់កណ្តាលស្ថិតក្នុងប្រទេសស្វីស។

ក្រុមជម្រើសជាតិ New Caledonia ត្រូវប៉ះ ចាម៉ៃកា សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះកុងហ្គោ វគ្គផ្តាច់ព្រ័ត្រដណ្តើមកៅអី World Cup 2026 តែម្តង។

ក្រុមជម្រើសជាតិបូលីវី ត្រូវប៉ះ សូរីណាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលក្រុមឈ្នះនឹងឡើងទៅប៉ះអ៉ីរ៉ាក់ ដណ្តើមកៅអី World Cup 2026 ដូចគ្នាដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២៦ នៅប្រទេសមិចស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

គួរបញ្ជាក់ផងថា ក្រុមដែលមានកន្លះកៅអីមកពី ៥តំបន់ដែលជាសមាជិករបស់ FIFA រួមមាន៖

អាស៊ី-អ៉ីរ៉ាក់

អាហ្វ្រិក-កុងហ្គោ

អាមេរិកខាងជើង-ចាម៉ៃកា និងសូរីណាំ

អាមេរិកឡាទីន-បូលីវី

អូសេអានី-New Caledonia៕