លទ្ធផលចាប់ឆ្នោតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

21-11-2025 08:53

(ហ្សូរិច)៖ លទ្ធផលចាប់ឆ្នោតជម្រុះជុំទី២ ប្រចាំតំបន់អឺរ៉ុប UEFA ក្នុងការប្រជែងកៅអី World Cup 2026 សម្រាប់ ៤កៅអីដែលនៅសល់ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវបានរកឃើញហើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ផ្នែក A-អ៉ីតាលី ប៉ះ អៀរឡង់ខាងជើង និង វ៉េល ប៉ះ បូស្នី។
ផ្នែក B-អ៊ុយក្រែន ប៉ះ ស៊ុយអែត និង ប៉ូឡូញ ប៉ះ អាល់បានី។
ផ្នែក C-តួកគី ប៉ះ រ៉ូម៉ានី និង ស្លូវ៉ាគី ប៉ះ កូសូវ៉ូ។
ផ្នែក D-ដាណឺម៉ាក ប៉ះ ម៉ាសេដូន និង សាធារណរដ្ឋឆេក ប៉ះ សាធារណរដ្ឋអៀរឡង់។

គួរបញ្ជាក់ផងថា ការប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ មុនពេល ៥ថ្ងៃបន្ទាប់ លេងវគ្គផ្តាច់ព្រ័ត្រពោលគឺនៅថ្ងៃទី៣១ នៃខែដដែល គ្រាដែលពេលវេលាមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕