លោក ហួត ហាក់ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចូលរួមខួបអនុស្សាវរីយ៍២ឆ្នាំ របស់ KYŌ Shabu និងបើកសម្ពោធជាផ្លូវការសាខាថ្មី ទី២ នៅកោះពេជ្រ
21-11-2025 11:22
(ភ្នំពេញ)៖ កម្ពុជា KYŌ Shabu បានប្រារព្ធពិធីខួបអនុស្សាវរីយ៍ ២ ឆ្នាំ និងបើកសម្ពោធសាខាថ្មី ទី២ ជាផ្លូវការនៅកោះពេជ្រ ក្នុងបរិយាកាសដ៏ពិសេសអស្ទារ្យ ដោយមានវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងវត្តមានរបស់ភ្ញៀវកិត្តិយស គ្រួសារ និងដៃគូអាជីវកម្មជាច្រើន។
វត្ថមានរបស់លោក អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសរបញ្ជាក់អំពីការគាំទ្រ ដ៏សំខាន់ដល់ការលូតលាស់របស់ KYŌ Shabu។ ដែលបង្ហាញពីការជឿទុកចិត្តលើម៉ាក KYŌ Shabu ថែមទាំងបង្ហាញពីទំនាក់ទំនងដ៏មានន័យ ដែលយើងបានលូតលាស់ជាមួយសហគមន៍ទូត រដ្ឋបាលរដ្ឋាភិបាល និងដៃគូដ៏មានតម្លៃ ដែលបានគាំទ្រយើងតាំងពីដើម។ អ្វីដែលសំខាន់ជាងនេះ គឺវាបង្ហាញពីមិត្តភាពដ៏រឹងមាំ ការគោរពគ្នា និងការជឿទុកចិត្តដែលកើនឡើងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ភាពជាដៃគូដែលនៅតែរីកចម្រើនក្នុងវិស័យអាជីវកម្ម វិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ច។ KYŌ Shabu មានមោទនភាពយ៉ាងជ្រាលជ្រៅក្នុងការរួមចំណែក តាមរយៈវប្បធម៌ម្ហូបអាហារ ការផ្តល់សេវាកម្មដោយគុណភាពនិងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ពិសេសការទ្បើងកម្ពស់ស្តង់ដារវិស័យភោគជនីយដ្ធានក្នុងប្រទេសកម្ពុជាថែមមួយកម្រិតទៀត។
KYŌ Shabu ត្រូវបានបំផុសគំនិតពីបទពិសោធន៍នៃការទទួលទានស៊ុបសាប៊ូបែបជប៉ុនមួយពេលនៅតំបន់ Ginza ទូក្យូ ប្រទេសជប៉ុន ដែលធ្វើឲ្យ KYŌ មានចក្ខុវិស័យថ្មី ក្នុងការបង្កើតនូវម៉ាកស៊ុបជប៉ុន KYŌ Shabu បែបទំនើបថ្មី។ បទពិសោធន៍នោះ ចាប់ពីក្លិនរសជាតិស៊ុបកំពុងពុះ ការកាត់សាច់គោជប៉ុន Wagyu ដ៏ប្រណិត ដោយភាពម៉ត់ចត់ រហូតដល់សេវាកម្មទទួលភ្ញៀវដ៏កក់ក្តៅបែបជប៉ុន បានជះឥទ្ធិពលដ៏ជ្រាលជ្រៅដល់ក្រុមស្ថាបនិក KYŌ ក្នុងការនាំយកបទពិសោធន៍នេះមកកាន់ប្រទេសកម្ពុជា។
KYŌ Shabu មានចក្ខុវិស័យយ៉ាងរឹងមាំចំពោះ៖
ការជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់បំផុត ដើម្បីធានានូវគុណភាពនិងរសជាតិល្អឆ្ងាញ់ជារៀងរាល់ថ្ងៃ។
ទឹកស៊ុបត្រូវបានចម្អិនថ្មីៗរៀងរាល់ថ្ងៃ ដែលត្រូវបានដឹកនាំធ្វើដោយ Chef Kentaro ជាមេចុងភៅជនជាតិជប៉ុននិងមានបទពិសោធន៏ ៣០ ឆ្នាំជាងក្នុងវិស័យម្ហូបអាហារជប៉ុនដែលធានាអោយបាននូវគុណភាព រស់ជាតិអោយបានល្អបំផុត។
បទពិសោធន៍សេវាកម្មដែលមានកម្រិតខ្ពស់ បញ្ចូលគ្នារវាងរសជាតិជប៉ុនសម័យទំនើប និងភាពកក់ក្តៅក្នុងការស្វាគមន៍របស់ជនជាតិខ្មែរជូនចំពោះអតិថិជន។
KYŌ Shabu ប្តេជ្ញាផ្តល់នូវសេវាកម្ម និងបទពិសោធន៍នៃការទទួលទានស៊ុបសាប៊ូ បែបជប៉ុនដែលមានកម្រិតខ្ពស់ ដោយផ្តោតលើភាពច្នៃប្រឌិត គុណភាពគ្រឿងផ្សំល្អៗ និងបទពិសោធន៍របស់អតិថិជនជាចម្បង។
ការបើកសាខាថ្មីទី២ នៅកោះពេជ្រ គឺជាជំហ៊ានសំខាន់មួយទៀតក្នុងការពង្រីកខ្លួនរបស់ KYŌ Shabu និងរួមចំណែកក្នុងការអភិវឌ្ឍទីប្រជុំជនថ្មីនៅតំបន់កោះពេជ្រ ដែលក្រុមហ៊ុនOCIC កំពុងបំផុសតំបន់នេះឲ្យក្លាយជាមជ្ឈមណ្ឌលវប្បធម៌ ភោជនីយដ្ឋាន និងសកម្មភាពសង្គមសំខាន់មួយសម្រាប់ប្រជាជននាពេលអនាគត។
KYŌ Shabu ជាម៉ាកដែលបង្កើតទ្បើងដោយកូនខ្មែរ ១០០% និងមានបំណងលើកកម្ពស់ស្ដង់ដារភោជនីយកម្មក្នុងស្រុក និងបង្ហាញវប្បធម៌ Shabu ជប៉ុនដល់សកលលោក។ គោលបំណងរយៈពេលវែងរបស់យើង គឺធ្វើឱ្យ KYŌ Shabu ក្លាយជាម៉ាកដែលអតិថិជនគ្រប់គ្នាគិតដល់ដំបូងបង្អស់ នៅពេលនិយាយពីស៊ុប Shabu ដែលមានគុណភាពខ្ពស់ បរិយាកាសល្អ និងសេវាកម្មដ៏កក់ក្តៅ។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងការគាំទ្រពីភ្ញៀវកិត្តិយស និងភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាល និងឯកភាពទូត ដែលមានតួនាទីសំខាន់ក្នុងការចូលរួមលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ និងអង្គការផ្នែកម្ហូបអាហារក្នុងប្រទេសកម្ពុជា។
សូមអញ្ជើញរីករាយជាមួយអាហារ សេវាកម្ម និងបទពិសោធន៍នៅ KYŌ Shabu កោះពេជ្រ។









