អត្ថប្រយោជន៍នៃការសិក្សាថ្នាក់សញ្ញាបត្រ ជំនាញផ្នែកពន្ធដារកម្ពុជានៅ «CamEd Business School»
21-11-2025 14:17
(ភ្នំពេញ)៖ ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងលឿន ប្រកបដោយការបង្កើតអាជីវកម្មថ្មីៗ និងការវិនិយោគ កើនឡើងពីឆ្នាំមួយទៅឆ្នាំ ការយល់ដឹងអំពីប្រព័ន្ធពន្ធកម្ពុជាកាន់តែមានសារៈសំខាន់សម្រាប់ម្ចាស់ អាជីវកម្ម អ្នកគ្រប់គ្រង និងអ្នកជំនាញផ្នែកគណនេយ្យ។ ការអនុវត្តពន្ធត្រឹមត្រូវ មិនត្រឹមតែជាកាតព្វកិច្ច តាមច្បាប់ទេ ប៉ុន្តែជាផ្នែកមួយជួយដល់អាជីវកម្មក្នុងការសន្សំថ្លៃដើម ការតាមដានហិរញ្ញវត្ថុ យ៉ាងមានប្រសិទ្ធភាព និងបង្កើនភាពជឿជាក់ចំពោះដៃគូ និងអ្នកវិនិយោគ។
ក្នុងចំណោមបញ្ហាធំៗ ដែលអាជីវកម្មជួបប្រទះជាញឹកញាប់ រួមមានកង្វះខាតនៃចំណេះដឹងពន្ធត្រឹមត្រូវ ការគណនាពន្ធខុសឆ្គង និងការរៀបចំឯកសារតាមបទបញ្ញត្តិមិនត្រឹមត្រូវ។ ដោយហេតុនេះហើយ ការបណ្តុះបណ្តាលជំនាញ ពន្ធកម្ពុជាក្លាយជាការចាំបាច់សម្រាប់អ្នកដែលចង់អភិវឌ្ឍអាជីព ឬចង់ធានាឱ្យអាជីវកម្មរបស់ខ្លួន ដំណើរការតាមបទដ្ឋានរដ្ឋឱ្យបានត្រឹមត្រូវ។
CamEd Business School ជាស្ថាប័នមួយដែលមានប្រជាប្រិយភាពខ្ពស់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ហើយបានឆ្លើយតបនឹងតម្រូវការទីផ្សារនេះ ដោយបង្កើតកម្មវិធីសញ្ញាបត្រជំនាញ ផ្នែកពន្ធដារកម្ពុជា (Diploma in Cambodian Tax) ដែលរចនាឡើងពិសេសសម្រាប់អ្នកធ្វើការ និងនិស្សិតដែលត្រូវការចំណេះដឹងពន្ធបែបជំនាញ។ កម្មវិធីនេះផ្តោតលើការអប់រំជាក់ស្តែងដូចជា ការយល់ដឹងច្បាប់ពន្ធកម្ពុជា ពន្ធលើប្រាក់ចំណូល (TOI) ពន្ធអាករតម្លៃបន្ថែម (VAT) ការគណនាពន្ធតាមនិតិវិធី និងការត្រៀមរបាយការណ៍ជូនមន្ត្រីពន្ធដារ។ បន្ថែមពីនេះ សាស្ត្រាចារ្យដែលបង្រៀនសុទ្ធសឹងតែ ជាអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យពន្ធ និងការអនុវត្តជាក់ស្តែងក្នុងអាជីវកម្ម ដែលធានាឱ្យនិស្សិតទទួលបានទាំងទ្រឹស្តី និងជំនាញអនុវត្តដែលអាច យកទៅប្រើប្រាស់បានក្នុងការងារ។
CamEd Business School កំពុងបើកចុះឈ្មោះសម្រាប់ឆមាសថ្មី នៃកម្មវិធីសិក្សារបស់កម្មវិធី សញ្ញាបត្រជំនាញផ្នែកពន្ធដារកម្ពុជា (Diploma in Cambodian Tax) ដែលសមស្របបំផុតសម្រាប់អ្នកដែលចង់បង្កើនជំនាញ ឬពង្រឹងអាជីពក្នុងវិស័យគណនេយ្យ និងពន្ធ។ កម្មវិធីនេះមានជាពីរភាសាសម្រាប់ឲ្យនិស្សិត ជ្រើសរើសក្នុងការសិក្សាគឺភាសាអង់គ្លេស និងភាសាខ្មែរ ដែលមានភាពងាយស្រួលដល់និស្សិត ឬបុគ្គលិកក្នុងការមកសិក្សាបន្ថែមជំនាញទៅលើផ្នែកពន្ធ។ ការចុះឈ្មោះសម្រាប់ឆមាសថ្មីនេះ គឺជាឱកាសដ៏ល្អក្នុងការអភិវឌ្ឍន៏ចំណេះដឹងវិជ្ជាជីវៈផ្នែកពន្ធដារ បន្ថែមដែលជាវិស័យកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។
ប្រសិនបើនិស្សិតមានចំណាប់អារម្មណ៍សិក្សានៅ CamEd Business School និស្សិតអាចចុះឈ្មោះ ឥឡូវនេះតាមរយៈ https://apply.cam-ed.com/tax-register។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ CamEd Business School៖ https://cam-ed.edu.kh/។ លោកអ្នកក៏អាចទំនាក់ទំនងតាមរយៈ [email protected] ឬលេខទូរស័ព្ទ៖ ០៧៨ ៥៨៨ ៨៨៦ / ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣៕





