កីឡាករជិះស្គីលើទឹក Medina និង Florence វិលត្រៀមបន្តការប្រកួតប្រជែងនៅឆ្នាំ២០២៦

21-11-2025 14:31

(បរទេស)៖ កីឡាករ Gabriel Medina របស់ប្រេស៊ីល និង John John Florence របស់អាមេរក នឹងចាប់ផ្តើមការប្រកួតប្រជែងដ៏ធំបំផុតរបស់ប្រភេទកីឡាជិះស្គីលើទឹកឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីសម្រាកមួយឆ្នាំ ជាមួយបញ្ហារបួស នឹងហេតុផលផ្ទាល់ខ្លួន ។

Medina អាយុ ៣១ ឆ្នាំ បានខកខានការប្រកួតកីឡាជិះស្គីលើទឹកនៅឆ្នាំ២០២៥ នេះ ដោយសាររបួសទ្រូង ខណៈដែល Florence អាយុ ៣៣ ឆ្នាំ បានជ្រើសរើសឈប់សម្រាក បន្ទាប់ពីឈ្នះជើងឯកឆ្នាំ ២០២៤។ អ្នកទាំងពីរត្រូវបានផ្តល់សិទ្ធិពិសេស Wildcard សម្រាប់រដូវកាលដោយ World Surf League 2026 ផងដែរ ។

ខណៈ John John Florence ដែលចំណាយពេលជាមួយគ្រួសារ បានឱ្យដឹងថា «ពិតជាកោតសរសើរចំពោះ WSL ដែលបានផ្តល់សិទ្ធិពិសេសនេះដល់ខ្ញុំ ហើយការមានពេលវេលាដើម្បីគ្រួសារ និងលេងស្គីលើរលកថ្មីៗជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅចំណុចល្អក្នុងជីវិតរបស់យើង នឹងជាក្តីស្រមៃសម្រាប់ពួកយើង»

សូមជម្រាប់ផងថា Gabriel Medina ដែលជាម្ចាស់រូបភាពល្អដាច់គេ នៅក្នុងព្រឹត្តិការណ៍ Paris Olympics 2024 បានឈ្នះមេដាយសំរឹទ្ទ នឹងជាម្ចាស់មេដាយមាសទាំងឯកត្តជន នឹងជាក្រុម នៅ ក្នុងកម្មវិធី ISA World Surfing Games 2024 ៕