សម្ដេចមហាសង្ឃរាជ បួរ គ្រី ទទួលនំភីហ្សាចំនួន១០០ប្រអប់ពីម្ចាស់ហាង «ផាស្តា ម៉ាសស្ទ័រ កម្ពុជា» ដែលផលិតដោយកូនខ្មែរ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

21-11-2025 14:35

(ភ្នំពេញ)៖ ក្នុងពិធីអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហាង «ផាស្តា ម៉ាសស្ទ័រ កម្ពុជា» បានថ្វាយនំភីហ្សាចំនួន១០០ប្រអប់ ដែលផលិតដោយកូនខ្មែរ ជូនសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះរាជាគណៈ ព្រះមេគណ គ្រប់រាជធានី-ខេត្ត នៃមហាគ្រួសារគណៈធម្មយុត្តខ្មែរ។

សូមជម្រាបជូនថា «ផាស្តា ម៉ាសស្ទ័រ កម្ពុជា» គឺជាផលិតផលនំភីហ្សាដែលជាស្នាដៃកូនខ្មែរ១០០ភាគរយ ក្នុងនោះមានភីហ្សាក្បាច់ខ្មែរ ភីហ្សា ផ្ការំដួល ភីហ្សា ផ្កាច័ន្ទ ភីហ្សា ផ្កាឈូក ភីហ្សា បេះដូង និងក្បាច់ខ្មែរជាច្រើនទៀតផងដែរ៕