កាលវិភាគ MLS 2026 មានការសម្រាក ៧សប្តាហ៍ សម្រាប់ព្រឹត្តិការណ៍ World Cup

21-11-2025 15:12

(អាមេរិក)៖ សម្រាប់កាលវិភាគប្រកួតលីគអាមេរិក Major League Soccer 2026 នឹងមានការសម្រាកចំនួន ៧សប្តាហ៍ ដើម្បីអនុញ្ញាតឱ្យកីឡាករចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលអាមេរិកជាសហម្ចាស់ផ្ទះជាមួយ ម៉ិកស៊ិក និងកាណាដា ។

កាលវិភាគរដូវកាលថ្មីនេះ បានបង្ហាញថាលីគ MLS នឹងផ្អាកចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ដើម្បីសម្រួលដល់ការប្រកួតប្រជែងដែលមាន ៤៨ក្រុម ក្នុងជំនាន់ទី២៣ នេះ ដែលក្រុមនិមួយៗ ទទួលបានកៅអីត្រូវផ្តល់ឈ្មោះផ្លូវការទៅកាន់ស្ថាប័ន FIFA ។

សូមជម្រាប់ផថា ព្រឹត្តិការណ៍ World Cup 2026 ចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងរៀបចំនៅកីឡដ្ឋាន Metlife Stadium រដ្ឋ New Jersey បន្ទាប់ពីការបន្តការប្រកួតលីគ MLS ឡើងវិញ ជាមួយនឹង ១៧ប្រកួតក្នុងទឹកដី និងក្រៅទឹកដី ១៧ប្រកួត សរុប ៣៤ប្រកួតពេញមួយរដូវកាល ។

ខណៈការសម្រាករយៈពេល ៧សប្តាហ៍នេះ គឺមានរយៈពេលយូរជាងការសម្រាកនៅព្រឹត្តិការណ៍ World Cup កន្លងមក ដែលសរុបមានរយៈពេលត្រឹម ២សប្តាហ៍ក្នុងឆ្នាំ ២០១០ និង ២០១៤ និង ៩ថ្ងៃក្នុងឆ្នាំ ២០១៨ ។

ជាមួយគ្នានោះ ក្រុម Inter Miami ដែលមានខ្សែប្រយុទ្ធ Lionel Messi នឹងលេងទល់ក្រុម Los Angeles FC គឺជាការប្រកួតបើកឆាកលីគនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ។ ហើយលីគដែលមានក្រុមចំនួន ៣០ បែងចែលជាពីរតំបន់ Eastern & Western នឹងចាប់ផ្តើមនៅចុងសប្តាហ៍នោះ ។

ក្រុម Miami របស់ Lionel Messi ក៏ទទួលបានសិទ្ធិដាក់ឈ្មោះកីឡដ្ឋានថ្មី Miami Freedom Park ដែលមានកៅអីចំនួន ២៥,០០០កន្លែង ក្នុងការប្រកួតលើកដំបូងរបស់ពួកគេនៅថ្ងៃទី០៤ ខែមេសា ទល់នឹងក្រុម Austin FC ៕