Sesko នឹងអវត្តមានជិត ១ខែ ដោយរបួសជង្គង់ ជាការបញ្ជាក់ពីគ្រូបង្វឹកមុនលេងទល់ Everton
22-11-2025 09:42
(ឡុងដ៏)៖ ក្រុម Manchester United នឹងអវត្តមានខ្សែប្រយុទ្ធ Benjamin Sesko រយៈពេល ២ ទៅ៣ សប្តាហ៍ នេះបើយោងតាមការបញ្ជាក់របស់លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United កាលពីថ្ងៃសុក្រ មុនលេងទល់ក្រុម Everton ក្នុងលីគអង់គ្លេស Premier League នៅថ្ងៃអង្ការ ទី២៥ នៃសប្តាហ៍ទី១២ ។
សូមរំលឹកផងថា Sesko បានរងរបួសជង្គង់ក្នុងការប្រកួតស្មើ ២-២ របស់ក្រុម Manchester United ទល់នឹងក្រុម Tottenham Hotspur ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ មុនពេលសម្រាកអន្តរជាតិ ខណៈដែល Kobbie Mainoo នៅតែមិនច្បាស់លាស់អំពីការវិលត្រលប់ បន្ទាប់ពីខកខានការហ្វឹកហាត់នៅថ្ងៃសុក្រ។
គិតត្រឹមការលេង ១១ប្រកួតក្នុងលីគ ក្រុម Man United បានកំពុងឈររលខរៀងទី៧ ជាមួយការរកបាន ១៨ពិន្ទុ ខណៈក្រុមស្ករគ្រាប់ Everton ឈរលេខ១៣ មាន ១៥ពិន្ទុបណ្តោះអាសន្ន គ្រាដែលរដូវកាលមុនក្នុងជើងទី១ នេះ ក្រុមបិសាចក្រហមយកឈ្ន ៤-០ តែជើងទី២ លេខស្មើគ្នា ២-២ ។
ខណៈពេលដែលក្រុម United បានបង្ហាញសញ្ញានៃភាពប្រសើរឡើងនាពេលថ្មីៗនេះ ជាមួយនឹងជ័យជម្នះ ៣លើក និងស្មើ ២លើកក្នុងការប្រកួត ៥លើកចុងក្រោយរបស់ពួកគេ លោក Amorim បាននិយាយថា «មែនហើយ ខ្ញុំគិតថាយើងកំពុងបង្ហាញពីភាពប្រសើឡើងនេះ ប៉ុន្តែរឿងសំខាន់គឺថា វាមិនមានបញ្ហាអ្វីនៅក្នុងការប្រកួតថ្មីៗនេះទេ។
ហើយអ្នកចាត់ការ Ruben Amorim តាមរយៈបញ្ហារបួសនេះ ក្លឹបនឹងអាចខ្វះខ្សែប្រយុទ្ធសម្រាប់ការប្រកួត នៅខែធ្នូទល់នឹង Wolves បន្ទាប់ពីខ្សែប្រយុទ្ធ Bryan Mbeumo និង Amad Diallo នឹងត្រូវអវត្តមានដោយសារតែការចូលរួមលេងជាមួយជម្រើសជាតិ នៅពានរង្វាន់ Africa Cup of Nations ៕



