គ្រូបង្វឹកបញ្ជាក់ថា Yamal និង Raphinha មានសុខភាពល្អពេញលេញ វិលជួយ Barcelona បាន

22-11-2025 10:12

(អេស្ប៉ាញ)៖ ខ្សែបម្រើស្លាប Lamine Yamal និង Raphinha របស់ក្រុម Barcelona ដែលបានខកខានការប្រកួតដោយសាររបួស ពេលនេះក្រោយការត្រួតពិនិត្យនោះ បានជាសះស្បើយជាមួយសុខភាពល្អពេញលេញវិញហើយ នេះបើតាមគ្រូបង្វឹកលោក Hansi Flick បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅមុនការចាប់ផ្តើមបន្តការប្រកួតលីគ La Liga ។

Barcelona ត្រូវតទល់នឹងក្លឹប Athletic Bilbao នៅ Camp Nou នៅថ្ងៃសៅរ៍នេះ ខណៈលោក Flick បានបន្ថែមថា Raphinha ដែលអវត្តមានចាប់តាំងពីខែកញ្ញាមកនេះ ដោយសាររបួសសរសៃពួរក៏ត្រៀមនឹងវិលត្រឡប់មកវិញដែរ ប៉ុន្តែខ្សែប្រយុទ្ធ Marcus Rashford គឺស្ថិតលើការសង្ស័យបន្ទាប់ពីមានបញ្ហាសុខភាពគ្រុនក្តៅ។

Yamal ដែលបានអវត្តមាន ៣ដងដោយសារបញ្ហាក្រលៀន គិតចាប់តាំងពីខែកញ្ញា ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់មកវិញ ខណៈដែល Barca នឹងលេងនៅ Camp Nou វិញបន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លះ ក្រោយការជួសជុលឡើងវិញដោយផ្នែកចំនួន ។

ជាបណ្តោះអាសន្ននៃការប្រកួតលីគអេស្ប៉ាញ La Liga ក្រុម Barca កំពុងប្រដេញពីក្រោយ Real Madrid ចំនួន ៣ពិន្ទុកំពូងតារាងពីការលេង ១២ប្រកួតកន្លងមក ៕