Arsenal បន្តនាំមុខ ខណៈលោក Eddie Howe ដឹកនាំក្រុមឈ្នះ Man City លើកដំបូងចំណោម ១៩ប្រកួត
24-11-2025 09:32
(ឡុងដ៏)៖ ក្រុមកាំភ្លើងធំ Arsenal ពេលនេះបានបន្តនាំមុខកំពូលតារាងលីគអង់គ្លេស Premier League ចំនួន ២៩ពិន្ទុបន្ទាប់ពីយកឈ្នះក្រុម Tottenham Hotspur ៤-១ ពីប្រកួតទី១២ ជើងទី១ ខណៈលោក Eddie Howe រកបានជ័យជម្នះលើកដំបូងពីការដឹកនាំក្រុមយកឈ្នះ Manchester City ចំណោម ១៩ប្រកួត ។
លោក Eddie Howe បានដឹកនាំក្រុម Newcastle United យកឈ្នះក្រុមមេឃខៀវ Man City ២-១ ក៏នាំជាជ័យជម្នះលើកដំបូងរបស់លោកដែលធ្លាប់ដឹកនាំក្រុមលេងប៉ះ Man City តាំងពីលោកនៅដឹកនាំក្រុម AFC Bournemouth ហើយតាមរយៈនេះក្រុម Newcastle United ក៏រកបាន ១៥ពិន្ទុបណ្តោះអាសន្ន ។
តាមរយៈជ័យជម្នះ ៤-១ របស់ក្រុម Arsenal បានធ្វើឱ្យក្រុមនេះមានកំណត់ត្រាលេង ១៥ប្រកួតជាប់គ្នាមិនចាញ់នោះទេ ក្នុងរដូវកាលនេះ ក្រោមការដឹកនាំដោយលោក Mikel Arteta ហើយអ្វីដែលសំខាន់នោះ គឺក្រុមកាំភ្លើងធំនៅប្រកួតបន្ទាប់ត្រូវប៉ះក្រុម Bayern Munich ក្នុងជំនួប UCL មុនបន្តទៅប៉ះគូប្រជែង Chelsea ដែលកំពុងឈរលេខ២ មាន ២៣ពិន្ទុក្នុងលីគនៅសប្តាហ៍ទី១៣ ៕





