ប្រធាន Real Madrid ស្នើឱ្យបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មី នៃរចនាសម្ព័ន្ធកម្មសិទ្ធិ ដោយភាគហ៊ុន ៥% អាចត្រូវបានលក់ទៅឱ្យវិនិយោគិនខាងក្រៅ

24-11-2025 09:49

(ម៉ាឌ្រីត)៖ លោក Florentino Perez ប្រធានក្លឹប Real Madrid បានស្នើឱ្យបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៃរចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្លឹប ដែលភាគហ៊ុន 5% អាចត្រូវបានលក់ទៅឱ្យវិនិយោគិនខាងក្រៅ ក្នុងអំឡុងពេលនៃកិច្ចប្រជុំទូទៅរបស់ក្លឹបនៅថ្ងៃអាទិត្យ។

បើយោងតាម Reuters បានចុះផ្សាយថា លោក Perez នឹងស្វែងរកការកែទម្រង់ច្បាប់របស់ក្លឹប ដើម្បីអនុញ្ញាតឱ្យមានការកែសម្រួលបែបនេះនៅក្នុងកិច្ចប្រជុំទូទៅវិសាមញ្ញ និងការធ្វើប្រជាមតិនាពេលអនាគតដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះ លោក Perez មិនបានលើកឡើងដោយផ្ទាល់អំពីផែនការដែលបានរាយការណ៍នេះ ដើម្បីកែសម្រួលរចនាសម្ព័ន្ធភាពជាម្ចាស់របស់ក្លឹប ក្នុងអនុញ្ញាតឱ្យមានការវិនិយោគឯកជននោះទេ។

សូមជម្រាបផងថា Real Madrid ជាក្លឹបមានអាយុកាល ១២៣ឆ្នាំ គិតត្រឹមឆ្នាំ២០២៥ នេះ គឺជាក្លឹបបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោក ដែលត្រូវបានវាយតម្លៃដោយ Forbes មានស្ថិតក្នុងតម្លៃ ៦,៧៥ ពាន់លានដុល្លារអាមេរិក។

បើយោងតាម Deloitte បានបង្ហាញថា ក្លឹប Real Madrid គឺជាក្លឹបតែមួយគត់ក្នុងពិភពបាល់ទាត់ ដែលមានប្រាក់ចំណូលលើសពី ១ពាន់លានអឺរ៉ូ រឺស្មើនឹងប្រមាណ (១.២ពាន់លានដុល្លារ) ។

ខណៈលោក Perez បានដឹងកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលនៅរដូវកាល 2024/2025 បានកើនឡើងដល់ ១.១៩ពាន់លានអឺរ៉ូ នៅពេលដែលប្រាក់ចំណូលសល់បន្ទាប់ពីបង់ពន្ធបានកើនឡើង ៥៦ភាគរយ សរុបកើនដល់ ២៤.៣លានអឺរ៉ូ ៕