អ៉ីតាលី សាងប្រវត្តិសាស្ត្រឈ្នះ Davis Cup ៣លើកជាប់គ្នា ក្រោយផ្តួលក្រុមជើងឯក ៦សម័យ
24-11-2025 10:05
(អ៉ីតាលី)៖ ក្រុមអ៊ីតាលី ពេលនេះបានសាងប្រវត្តិសាស្រ្តថ្មី ដោយបានការពារនឹងឈ្នះជើងឯកកម្មវិធីវាយកូនបាល់ Davis Cup 2025 នឹងជាលើកទី៣ ជាប់ៗគ្នា ក្រោយផ្តួលក្រុមអេស្ប៉ាញ ដែលជាក្រុមជើងឯកពាននេះ ៦សម័យកាល នៅលំដាប់ពិន្ទុ ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ។
ជ័យជម្នះលើក្រុមអេស្ប៉ាញ ដែលជាម្ចាស់ជើងឯក ៦សម័យកាលក្នុងពាននេះ ក៏បានធ្វើឱ្យក្រុមអ៉ីតាលី ស្គាល់ពាន Davis Cup ជាលើកទី៤ របស់ពួកគេគិតចាប់តាំងយកបានលើកដំបូងកាលឆ្នាំ១៩៧៦ នឹងបន្តឈ្នះនៅឆ្នាំ២០២៣,២០២៤,២០២៥ នឹងជាប្រទេសដំបូងគេឈ្នះពាន ៣លើកជាប់គ្នា
ស្ថិតក្នុងជំនួបរវាងអ៉ីតាលី ប៉ះអេស្ប៉ាញ ក្នុងរដូវកាល២០២៥នេះ គឺក្រុមទាំងពីរបានអវត្តមានកីឡាករសំខាន់ៗ ដោយអេស្ប៉ាញបានដកលេខ១ ពិភពលោក Carlos Alcaraz ចេញ ហើយអ៊ីតាលីគ្មាន Jannik Sinner និង Lorenzo Musetti ឡើយ ហើយក្នុងដំណើរការប្រកួតនេះដែរ គឺក្រុមអាមេរិកឈ្នះច្រើនជាងគេ ៣២លើក ដោយគិតមកដល់២០២៥នេះ កម្មវិធីនេះមានអាយុកាល ១២៥ឆ្នាំហើយ ៕





