ក្រុមហ៊ុន LA VISTA ONE និងសណ្ឋាគារ Tian Yi ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្ពោះទៅអនាគត បង្កើតជោគជ័យឈ្នះ-ឈ្នះ ទាំងអស់គ្នា
24-11-2025 14:46
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន LA VISTA ONE និងសណ្ឋាគារ Tian Yi ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលលក់គម្រោង LA VISTA ONE។
តំណាងទាំងពីរភាគីបានជួបជុំគ្នា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងដៃគូសហការ តំណាងម្ចាស់ផ្ទះ និងមិត្តអ្នកសារព័ត៌មានជាច្រើនរូប។
កិច្ចសហប្រតិបត្តិការនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ LA VISTA ONE ក្នុងការបំពេញបន្ថែមនូវគ្រឿងបរិក្ខារ និងបង្កើនតម្លៃពាណិជ្ជកម្មរបស់គម្រោង ដែលនឹងផ្តល់នូវបទពិសោធន៍សេវាកម្មសណ្ឋាគារប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនធុរកិច្ច ភ្ញៀវទេសចរ និងអ្នករស់នៅលំដាប់ខ្ពស់នៅក្នុងតំបន់។ បរិយាកាសនៅក្នុងព្រឹត្តិការណ៍នេះមានភាពកក់ក្តៅ និងឱឡារិក។
លោក Zheng Yi ប្រធានក្រុមប្រឹក្សាភិបាលនៃសណ្ឋាគារ Tian Yi បានមានប្រសាសន៍នៅក្នុងសុន្ទរកថាថា លោកនឹងយកបទពិសោធន៍នៃការគ្រប់គ្រងសណ្ឋាគារដ៏ចាស់ទុំ មកបញ្ចូលគ្នាជាមួយធនធានមានគុណភាពខ្ពស់របស់ LA VISTA ONE ដើម្បីបង្កើតសណ្ឋាគារប៊ូទិកមួយដែល «កាន់តែមានភាពទាន់សម័យ កាន់តែមានលក្ខណៈអន្តរជាតិ និងផ្តល់បទពិសោធន៍កាន់តែប្រសើរ»។ នាពេលអនាគត ភាគីទាំងពីរនឹងរួមគ្នាក្នុងការផ្តល់ជូនអតិថិជននូវបរិយាកាសរស់នៅដ៏ឆ្លាតវៃ និងមានផាសុកភាព សេវាកម្មឯកជន និងបទពិសោធន៍នៃការរស់នៅបែបសហគមន៍ចម្រុះ។
លោក Li Shoujun អគ្គនាយកក្រុមហ៊ុន La Vista One ក៏បានមានប្រសាសន៍ផងដែរថា ភាគីទាំងពីរនឹងយកកិច្ចសហប្រតិបត្តិការនេះជាចំណុចចាប់ផ្តើម ដើម្បីប្រកាន់ខ្ជាប់នូវ «ប្រតិបត្តិការប្រកបដោយគុណភាព និងតម្លៃយូរអង្វែង» ដោយបង្កើតស្តង់ដារថ្មីសម្រាប់វិស័យសណ្ឋាគារនៅក្នុងតំបន់ជ្រោយចង្វារ។
ការចុះហត្ថលេខានេះគឺជាឱកាសដើម្បីពន្លឿនការផ្លាស់ប្តូរពី «ការសាងសង់» ទៅជា «ការគ្រប់គ្រងប្រតិបត្តិការបានល្អ» ព្រមទាំងជួយលើកកម្ពស់របៀបរស់នៅលំដាប់ខ្ពស់ និងសមត្ថភាពនៃការចំណាយនៅក្នុងតំបន់ជ្រោយចង្វារ ឱ្យកាន់តែប្រសើរឡើង ដែលនឹងជួយបង្កើនឥទ្ធិពល និងសក្តានុពលតម្លៃរបស់តំបន់នេះជាបន្តបន្ទាប់។
នៅក្នុងពិធីចុះហត្ថលេខានេះអ្នកឧកញ៉ា លី ឃុនថៃ បានសម្តែងនូវការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាង LA VISTA ONE និងសណ្ឋាគារ Tian Yi។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជារក្សាបាននូវកំណើនយ៉ាងរឹងមាំ និងជាទីផ្សារដែលមានសក្តានុពលបំផុតមួ យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ជ្រោយចង្វារ កំពុងក្លាយជាតំបន់ថ្មី ដែលមានសក្តានុពលបំផុតក្នុងរាជធានីភ្នំពេញ ដូច្នេះការចាប់ដៃគ្នារបស់ភាគីទាំងពីរ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការលើកកម្ពស់កម្រិតសក្តានុពលនៅក្នុងតំបន់នេះ។
នៅក្នុងកម្មវិធីនោះដែរ ក្រោមការដឹកនាំរបស់លោក Li Shoujun អ្នកឧកញ៉ា លី ឃុនថៃ ព្រមទាំងដៃគូសហការ តំណាងម្ចាស់ផ្ទះ និងមិត្តអ្នកសារព័ត៌មាន បានអញ្ជើញទស្សនាគម្រោង LA VISTA ONE និងបានឃើញផ្ទាល់ភ្នែកនូវការរីកចម្រើនឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងការរស់នៅ។
LA VISTA ONE មិនត្រឹមតែមានទីតាំងស្ថិតនៅចំណុចប្រសព្វដ៏មានតម្លៃរវាងទន្លេមេគង្គ និងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទេសភាពមាត់ទន្លេ ២៧០ដឺក្រេ ដែលគ្រាន់តែបើកបង្អួចភ្លាម គឺអាចមើលឃើញទេសភាពទន្លេទាំងពីរយ៉ាងស្រស់ស្អាត។គម្រោងនេះក៏មានតំបន់ពាណិជ្ជកម្មដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងកន្លែងកម្សាន្តឯកជនទំហំប្រហែល ៥,០០០ ម៉ែត្រការ៉េ ដែលបំពាក់ទៅដោយអាងហែលទឹកគ្មានដែនកំណត់ កន្លែងហាត់ប្រាណមើលឃើញទេសភាពជុំវិញ និងស្កាយបារដ៏ប្រណិត។ល។ បច្ចុប្បន្ន គ្រឿងបរិក្ខារទាំងនេះកំពុងត្រូវបានសម្រេចជារូបរាងជាបណ្តើរៗ ដោយប្រែក្លាយពីប្លង់គំនូរ ទៅជា «ជីវិតរស់នៅប្រកបដោយគុណភាព លំដាប់អន្តរជាតិ» យ៉ាងពិតប្រាកដ។
គម្រោងនេះបាននាំយកប្រព័ន្ធសេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់អន្តរជាតិ ដើម្បីធ្វើឱ្យ «សេវាកម្ម» ក្លាយជាផ្នែកមួយនៃរបៀបរស់នៅ និងធ្វើឱ្យការរស់នៅប្រចាំថ្ងៃមានអារម្មណ៍ដូចជាកំពុងវិស្សមកាល។ ចាប់ពីសំណង់រឹងដែលមានគុណភាពខ្ពស់ រហូតដល់ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ និងពីធនធានដ៏កម្រ LA VISTA ONE កំពុងលើកកម្ពស់កម្រិតប្រតិបត្តិការ និងសេវាកម្មអចលនទ្រព្យឱ្យកាន់តែប្រសើរឡើងជាប្រព័ន្ធ ដែលបើកបង្ហាញនូវទស្សនវិស័យថ្មីសម្រាប់ការអភិវឌ្ឍសណ្ឋាគារលំដាប់ខ្ពស់ និងអាផាតមិនសេវាកម្មនៅក្នុងតំបន់ជ្រោយចង្វារ។
ឆ្ពោះទៅអនាគត បង្កើតជោគជ័យឈ្នះ-ឈ្នះ! ជាមួយនឹងភាពជោគជ័យនៃការចុះហត្ថលេខាសហប្រតិបត្តិការរវាង LA VISTA ONE និងសណ្ឋាគារ Tian Yi ។ នេះមិនត្រឹមតែជាការចាប់ដៃគ្នារវាងម៉ាកយីហោនិងម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបរិយាកាសពាណិជ្ជកម្មកាន់តែខ្ពស់ និងគ្រឿងបរិក្ខារកាន់តែល្អឥតខ្ចោះជូនដល់ម្ចាស់ផ្ទះ។ ប្រព័ន្ធប្រតិបត្តិការសេវាកម្មដែលមានលក្ខណៈអន្តរជាតិ នឹងបើកទំព័រថ្មីនៃការកើនឡើងតម្លៃសម្រាប់ម្ចាស់ផ្ទះ និងអ្នកវិនិយោគទាំងអស់របស់ LA VISTA ONE ដែលជួយឱ្យទ្រព្យសម្បត្តិរបស់អ្នកនៅទីនេះបន្តកើនឡើងតម្លៃជាលំដាប់៕










