ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 បញ្ចប់ទៅប្រកបដោយភាពជោគជ័យ

24-11-2025 16:11

(ភ្នំពេញ)៖ ព្រឹត្តិការណ៍វាយកូនហ្គោល Vattanac Legends Championship 2025 រយៈពេល ៣ថ្ងៃ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។ នេះជាប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលកម្រិតអន្តរជាតិ។

ជោគជ័យនៃព្រឹត្តិការណ៍ Vattanac Legends Championship 2025 ជំរុញឲ្យស្ថាប័ន Legends Tour និងកីឡាករល្បីៗទាំងអស់បន្តស្នាក់នៅ ហើយធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅខេត្តសៀមរាប និងបន្តធ្វើការប្រកួតពានរង្វាន់វាយកូនហ្គោលមួយទៀតឈ្មោះថា Vattanac Legends Championship Legacy Edition 2025 ដែលនឹងធ្វើការប្រកួតនៅថ្ងៃទី២៦ - ២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនហ្គោលដ៏ប្រណីត វឌ្ឍនៈហ្គោលរីហ្សត៕