FIFA និងមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត សហការគ្នាដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡា

25-11-2025 09:50

(បរទេស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត បានបង្ហាញគោលការណ៍សហការគ្នា ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡា នឹងផ្តល់ជាប្រាក់កម្ចីសម្បទានរហូតដល់ ១ពាន់លានដុល្លារ ដើម្បីសាងសង់ ឬបង្កើនហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។

គំនិតផ្តួចផ្តើមនេះផងដែរ បានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FIFA ដែលបានប្រកាសនាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការវិនិយោគលើកន្លែងកីឡា ដោយផ្តោតលើការរួមបញ្ចូលនៃបញ្ហាសង្គម ក៏ដូចជាការផ្តល់ការអភិវឌ្ឍន៍ដល់យុវជន និងកំណើនសេដ្ឋកិច្ចសង្គម។

លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះតួនាទីរបស់ FIFA គឺអភិវឌ្ឍបាល់ទាត់ទូទាំងពិភពលោក ហើយសមាគមសមាជិក FIFA របស់យើងជាច្រើនត្រូវការការគាំទ្របន្ថែម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់ ដើម្បីធ្វើជារៀបចំការប្រកួត»

លោកបន្តថា «កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាថា សមាគមសមាជិក FIFA នឹងមានមធ្យោបាយថ្មីបន្ថែម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍បាល់ទាត់មានលក្ខណៈជាសកលលោកយ៉ាងពិតប្រាកដ»