បុរសកំពូលស៊ុត Ronaldo ចង់រៀបការក្រោយ World Cup 2026 ប៉ុន្តែមិនធ្វើតាមប្រពៃណីសំខាន់មួយនៅក្នុងពិធីមង្គលទេ

25-11-2025 10:37

(បរទេស)៖ ស្ថិតក្នុងបទសម្ភាសន៍ថ្មីៗនេះរបស់ Cristiano Ronaldo ជាមួយ Piers Morgan Uncensored ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ថាគាត់ចង់រៀបការជាមួយ Georgina Rodriguez បន្ទាប់ពីការប្រកួតដ៏ធំបំផុតរបស់បាល់ទាត់ FIFA World Cup 2026 ខាងមុខនេះ ។

ក្នុងបទសម្ភាសន៍ថ្មីៗនេះដែរ ម្ចាស់ពាន Ballon d’Or ៥សម័យកាល Cristiano Ronaldo ក៏បានឱ្យដឹងដែរថា លោកនឹងមិនធ្វើតាមប្រពៃណីដ៏សំខាន់មួយនៅក្នុងពិធីមង្គលការរបស់គាត់ជាមួយ Georgina Rodriguez នោះទេ ជាមួយការរៀបចំដ៏អស្ចារ្យ ។

សូមជម្រាបផងថា កន្លងមកបន្ទាប់ពីរស់នៅជាមួយគ្នាជិត ១០ឆ្នាំ Cristiano Ronaldo បានស្នើសុំមិត្តស្រីរបស់គាត់រៀបការនៅក្នុងខែសីហា ឆ្នាំ២០២៥ ហើយ Georgina បានចែករំលែកព័ត៌មាននេះនៅលើគណនី Instagram ជាផ្លូវការរបស់នាង ជាមួយនឹងមានពាក់ចិញ្ចៀនភ្ជាប់ពាក្យដ៏ស្រស់ស្អាតជាមួយនឹងពេជ្រដ៏ធំមួយ។

តែឥឡូវនេះ ក្នុងអំឡុងពេលរៀបចំសម្រាប់ពិធីមង្គលការរបស់ពួកគេ វាត្រូវបានបង្ហាញថាពិធីនេះនឹងមិនធ្វើឡើងនៅប្រទេសអាហ្សង់ទីននោះទេ ដែលជាប្រទេសកំណើតរបស់ Rodriguez ដែលប្រពៃណីសំខាន់មួយនៃប្រទេសកំណើត ។

ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ព័រទុយហ្គាល់ Correio da Manha បង្ហាញថា CR7 ចង់រៀបការនៅ Madeira ដែលជាទឹកដីកោះមួយ ជាទីកំណើតរបស់លោកនៅប្រទេសព័រទុយហ្គាល់ ។

ខណៈក៏ត្រូវបានរាយការណ៍ថា គូស្នេហ៍នេះមានគម្រោងធ្វើកម្មវិធីនេះ នៅបន្ទាប់ពីព្រឹត្តិការណ៍ World Cup ប៉ុន្តែក៏មុនពេលការចាប់ផ្តើមរដូវកាលលីគអារ៉ាប៊ីសាអូឌីត ដែលកីឡាករកំពូលរូបនេះ បានចុះកិច្ចសន្យាដល់ឆ្នាំ២០២៧ ជាមួយក្លឹប Al-Nassr ដ្បិតរូបលោកមានកូន ៥នាក់រួមមកហើយ ជាមួយមិត្តស្រីចុងក្រោយនេះ ៕